ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានបរទេស អ័រតេ ចុះផ្សាយប៉ុន្មានម៉ោងមុននេះឲ្យដឹងថា ជនរងគ្រោះ ៤នាក់ ក្នុងនោះ ២ នាក់ គឺជា ទារក បានស្លាប់បាត់បង់ជីវិត នៅ ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាព្រឹកព្រលឹមថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រោយហេតុការណ៍ធ្លាក់យន្តហោះធន់តូច ម៉ាស៊ីនឯក ។

ប្រភពសារព័ត៌មានដដែលបន្តឲ្យដឹងថា យន្តហោះធន់តូច ម៉ាស៊ីន ឯក Cirrus SR-20 បានធ្លាក់ចុះ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ នៅទីក្រុង Navasota ។ គួរបញ្ជាក់ថា បំណែកយន្តហោះធ្លាក់ ត្រូវបាន ក្រុមការងារប្រទះឃើញនៅតំបន់ព្រៃ មួយកន្លែង ជិតនឹងអាកាសយានដ្ឋានរដ្ឋ តិចសាស់ ។ អ្នកនាំ ពាក្យតំណាង ឲ្យ អាកាសចរណ៍ជាតិ សហរដ្ឋអាមេរិក ឲ្យដឹងថា យន្តហោះរងគ្រោះស្លាប់ បាត់បង់ ជីវិត ៤ នាក់ ក្នុងនោះ ២នាក់ជាទារក ពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ខណៈមូលហេតុធ្លាក់ ក៏ពុំទាន់ដឹងច្បាស់ដូចគ្នាដែរ តួយ៉ាង ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕

*បញ្ជាក់ ៖ រូបភាពឯកសារ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ