ស្ដ្រីម្នាក់នៅអង់គ្លេស ទើបបានក្លាយជាមនុស្សដំបូងក្នុងរយៈពេល ៣០ឆ្នាំ សម្រេចបាននូវការហែលទឹករយៈចម្ងាយ ៩០គីឡូម៉ែត្រ ជុំវិញ Wight ដែលជាកោះធំបំផុតរបស់ប្រទេសនេះ។

Anna Wardley អាយុ ៣៧ឆ្នាំ

អ្នកស្រី Anna Wardley អាយុ ៣៧ឆ្នាំ មកពីទីរួមស្រុក Gosport បានចាប់ផ្ដើមហែលទឹកសមុទ្រ ជុំវិញកោះ Wight នៅលំហសមុទ្រភាគខាងត្បូងរដ្ឋ Hampshire តាំងពីព្រឹកថ្ងៃទី ២០កញ្ញា។ ការហែលទឹកនេះ អូសបន្លាយ ២៦ម៉ោង ៣៣នាទី និង ២៨វិនាទី យូរជាងច្រើន ធៀបនឹងការគ្រោងទុកដំបូង គឺត្រឹមតែ ៣ម៉ោង។

Anna Wardley ថ្លែងថា ៖ “ខ្ញុំសប្បាយចិត្តណាស់ ព្រោះក្ដីប្រាថ្នារបស់នាងខ្ញុំ ក្លាយជាការពិត។ នាងខ្ញុំបានហាត់រៀនរយៈពេល ២ឆ្នាំ ហើយដឹងថា ខ្លួនអាចធ្វើបានបែបនេះ។ នាងខ្ញុំសូមអរគុណចំពោះអ្នកទាំងឡាយដែលបានគាំទ្រ ពិសេសគឺប្រជាជននៅលើកោះ Wight ដែលបានមកជួយលើកទឹកចិត្ត។ នៅប៉ុន្មានគីឡូម៉ែត្រចុងក្រោយ នាងខ្ញុំមានការលំបាកខ្លាំង ប៉ុន្ដែទឹកប្រាក់ ៥០,០០០ផោន ដែលបានរៃអង្គាសសម្រាប់សកម្មភាពមនុស្សធម៌ បានជួយជម្រុញកម្លាំងបន្ថែមដល់នាងខ្ញុំ” ។

ក្រុមអ្នកជួយសង្គ្រោះ តែងជិះទូក នៅក្បែរៗ Anna Wardley

ទំព័រ Telegraph បានឱ្យដឹងថា Wardley ចំណាយពេលត្រឹមតែប្រហែល ២នាទីប៉ុណ្ណោះ សម្រាប់ហូបអាហារម្ដងៗ ក្នុងពេលហែលទឹក។ អាហាររបស់អ្នកស្រី មានដូចជា ស្ករគ្រាប់ ដំណាប នំធ្វើអំពីអង្ករ និងពងមាន់ចៀនបែប អេស្ប៉ាញ ដែលក្រុមអ្នកគាំទ្ររបស់អ្នកស្រី បានយកមកតាមខ្លួន ដោយពួកគេជិះទូកម៉ាស៊ីន និងទូកចែវ kayak ក្បែរអ្នកស្រី។

នៅពេលបានវិលត្រឡប់មកដល់កំពង់ផែ Ryde នៃកោះ Wight នាថ្ងៃបន្ទាប់ Anna Wardley ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ហ្វូងមនុស្ស។ ការហែលជុំវិញកោះមួយនេះ Anna Wardley ត្រូវចំណាយពេលជាង ២៦ម៉ោង ដែលធ្វើឱ្យអ្នកស្រីត្រូវចំណាយ ១៥,៣០០ កាឡូរី គឺប្រហាក់ប្រហែលនឹងមនុស្សធម្មតាម្នាក់ ធ្វើការ ៦ថ្ងៃ។

សកម្មភាពហែលទឹក និងផែនទីកោះដ៏ធំ ដែលរបស់ Anna Wardley បានហែលជុំវិញ

Anna Wardley ដែលជាអ្នកផ្ដល់ប្រឹក្សាអំពីទំនាក់ទំនងសង្គម បានប្រើប្រាស់តែខោអាវហែលទឹក វ៉ែនតា និងមួកហែលទឹក ប៉ុណ្ណោះ សម្រាប់ការហែលទឹករយៈចម្ងាយ ៩០គីឡូម៉ែត្រនេះ។ គួររំឭថា កាលពីមុន អ្នកស្រីក៏ធ្លាប់បានហែលជុំវិញកោះ Portsea ក្នុងរដ្ឋ Hampshire (២១គីឡូម៉ែត្រ) របស់អង់គ្លេស , កោះ Jersey (៦៦គីឡូម៉ែត្រ) របស់អង់គ្លេស , និង Dragonera (១០គីឡូម៉ែត្រ) នៅលំហសមុទ្រនៃប្រទេសអេស្ប៉ាញ។

ដោយ ៖ តារា
ប្រភព ៖ Telegraph