ភ្នំពេញៈ ថ្មីៗនេះមានព័ត៌មានលេចឮថា តារាសម្តែងពន្លកថ្មី ដែលកំពុងតែសាងប្រជាប្រិយ ភាព នៅក្នុងរឿងថ្មីមានចំណងជើងថា “ទឹកចិត្តប្រពន្ធ” កញ្ញា ម៉ិច ម៉ារីកា កំពុងតែរងការ តាមទាក់ទង ពីសំណាក់ម៉ែយ៉ែម ក្នុងបំណងនាំនាងយកទៅធ្វើជាស្រីស្នេហ៍ ឲ្យអ្នកមាន ទ្រព្យសម្បត្តិ តែក្រោយពីមានរឿងនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ស្រីស្អាតរូបនេះបានចេញមុខ បដិសេធភ្លាមៗ នៅពេលមានម៉ែយ៉ែមទាក់ទង ដោយមិនខ្លាចរអាអ្វីឡើយ ។

នេះមិនមែនជាលើកទីមួយទេ ដែលលេចឮព័ត៌មានថា មានម៉ែយ៉ែមព្យាយាមទាក់ទង សិល្បៈការិនីទៅឲ្យអ្នកមានទ្រព្យ លោកឧកញ៉ានោះ ព្រោះថាកន្លងមកធ្លាប់ មានអ្នកសិល្បៈ ជាច្រើន ហើយធ្លាប់បាន បង្ហើរឲ្យដឹងថា មានម៉ែយ៉ែមបានព្យាយាមទាក់ទង ពួកគេយកទៅ ឲ្យអ្នកសម្បូរដុល្លារ ដើម្បីជាថ្នូរដូរមកវិញ នៅការរស់នៅលើគំនរមាសប្រាក់ សុខស្រួល ប្រើ ប្រាស់សម្ភារៈទំនើបៗ ស៊ីវិល័យ ដោយមិនខ្វល់អ្វីឡើយ ហើយនៅក្នុងនោះ ក៏មានតារាស្រី មួយចំនួន ក៏បានសុខចិត្តរស់នៅសម្ងំ ធ្វើជាស្រីកំណាញ់ចិត្ត អ្នកសម្បូរទ្រព្យនោះ តាមការដឹក ញីបន្ស៊ីឈ្មោលរបស់ម៉ែយ៉ែម តែក្នុងនោះក៏មានតារាមួយចំនួន ក៏មិនមានភាពត្រេកត្រអាល នឹងភាពមានបានទាំងអស់នោះដែរ ។

ទាក់ទងរឿងខាងលើនេះ ត្រូវបានតារាស្រីពន្លកថ្មីវ័យក្មេង កញ្ញា ម៉ិច ម៉ារីកា ផ្តល់បទ សម្ភាសន៍តាមប្រព័ន្ធអ៊ីនធើណេត ប្រាប់គេហទំព័រ Looking TODAY ពីប្រទេសម៉ាឡេស៊ី ដោយនាងបានទទួលស្គាល់ថា កាលពីពេលថ្មីៗនេះ មានម៉ែយ៉ែមម្នាក់បាន ទាក់ទងមកនាង ដោយមានបំណងចង់នាំ នាងឲ្យធ្វើជាស្រីកំណាញ់ចិត្ត របស់បុរសអ្នកមានសម្បូរដុល្លារម្នាក់ តែនាងបានបដិសេធមិនទទួលយកឡើយ។

តួឯកស្រីក្នុងរឿង “ព្រះធិនវង្ស នាងពៅ” បានប្រាប់ទៀតថា “ចាសបង.....មានអ្នកទាក់ទង តែខ្ញុំមិនដែលខ្វល់ជាមួយពួកគេទេ........ខ្ញុំអត់ ចង់បានអ្វីដែលបានមកពីរឿងបែបនឹង ទេ......អ្វីដែលសំខាន់សម្រាប់ខ្ញុំពេលនេះ គឺរឿងការងារសិល្បៈ ខ្ញុំអត់មានអារម្មណ៍ គិតរឿងអស់ នឹងទេ.....” ។

ជាមួយគ្នានោះដែល ស្រីស្អាតរូបនេះ ក៏បានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ នាងនិងក្រុមការងារ នឹងត្រឡប់មកពីសម្តែង នៅប្រទេសម៉ាឡេស៊ីវិញ ហើយការថតរឿងក៏បានបញ្ចប់តាមការគ្រោងទុកដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល