ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងបេក្ខភាព សារព័ត៌មាន ទាក់ទិន ទៅនឹងករណីបាត់ខ្លួន យន្តហោះម៉ាឡេ ស៊ីកាលពីថ្ងៃសៅរ៍កន្លងទៅនោះ បណ្តាមហាជន មកពីជុំវិញ ពិភពលោក ពិតជាមានចម្ងល់ជាខ្លាំង ពី ព្រោះថា សូម្បីតែមកទល់នឹងថ្ងៃនេះ ៤ ទៅ ៥ ថ្ងៃក្រោយ ក៏នៅតែពុំទាន់ បានរកឃើញ សញ្ញាណ អាច បញ្ជាក់ប្រាប់បានថា យន្តហោះ មួយគ្រឿងនោះ នៅទីណា អោយពិត ប្រាកដ បើទោះជាមានការខិតខំ ប្រឹងប្រែងរក ពីសំណាក់ បណ្តាកងទ័ពជើងទឹក មកពី ១០ ប្រទេសជាង ក៏ដោយចុះ ។

យ៉ាងណាមិញ ងាកក្រឡេកទៅមើលទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរឯណោះវិញ បានចុះផ្សាយអោយ ដឹងថា លោក  Ronald K. Noble ជាអគ្គលេខាធិការ ប៉ូលីសអន្តរជាតិ  Interpol បានប្រកាសអោយដឹងថា ករណីបាត់ យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី លើកនេះ វាមិនបណ្តាលមកពី ករណីអំ ពើភារវកម្មនោះទេ ។ គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍ មួយនេះ ត្រូវបានលោក Ronald ប្រកាស កាលពីថ្ងៃអង្គារម្សិលមិញនេះ អំឡុងពេល មានសន្និសិទកាសែត នៅឯទីស្នាក់ការកណ្តាលប៉ូលីសអន្តរ ជាតិ Interpol ក្រុង Lyon ប្រទេស បារាំង ។

គួររំឭកថា មិនត្រឹមតែ រដ្ឋាភិបាល ប្រទេសចិន ចេញបទអន្តរាគមន៍ជាពិសេសនោះទេ តែបើតាមរបា យការណ៍ នៅមានរដ្ឋាភិបាល មកពីបណ្តាប្រទេសជាង ១០ ផ្សេងទៀត បានបញ្ជាអោយមានកិច្ចអន្ត រាគមន៍ជាពិសេស ក្នុងការ តាមដាន និង រុករក យន្តហោះ ម៉ាឡេស៊ី ដែលបាត់ខ្លួន តាំងពីថ្ងៃសៅរ៍ មកម្ល៉េះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ