CamNews

វ៉ាន់ នីឡា ក្រោយ​ជួប​រឿង​ដ៏​អាក្រក់ និង​គួរ​ឲ្យ​អា​ម៉ាស់ បង្ហោះ​សារ​ឈឺ​ចាប់​លែង​ចង់​រស់

(ភ្នំពេញ)៖ បន្ទាប់ពីជួបប្រទះនូវរឿងរ៉ាវ ដ៏អាក្រក់ និងអាម៉ាស់បំផុត ត្រូវបានជនអនាមិកទម្លាយរូបស្រាត ជាបន្តបន្ទាប់រួចមក បានធ្វើឲ្យតារាចម្រៀង វ៉ាន់ នីឡា ហាក់បាក់ទឹកចិត្តលែងហ៊ាន តស៊ូក្នុងជីវិត ព្រោះតែមានមតិមួយចំនួន បានបន្ទោសមកលើរូបនាង ថា​ជាមនុស្សធ្វើអ្វីមួយ មិនចេះគិតមុខគិតក្រោយ ហើយទើបស្ដាយក្រោយ នូវទង្វើរបស់ខ្លួន។

ក្នុងបណ្ដាញសង្គម Facebook មានឈ្មោះថា Chenda Sok ដែលត្រូវបានគេដឹងថា ជា Account Facebook របស់ វ៉ាន់ នីឡា ផ្ទាល់ បានសរសេរសារ​រ៉ាយរ៉ាប់ថា «ហេតុអ្វីក៏ជីវិតរបស់ខ្ញុំ ត្រូវជួបរឿងដ៏អាក្រក់ និងគួរឲ្យអាម៉ាស់បែបនេះ​..​ពីមួយទៅមួយថ្ងៃ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលយករឿងនេះលែង​បានទៀតហើយ.. ខ្ញុំបានឃើញរាល់​ខមមេន (Comment) នៅតាមបណ្តាផេក(Page) ផ្សេងៗ ខ្ញុំមានទឹកចិត្តតស៊ូ នៅពេលដែលបងប្អូន​លើកទឹកចិត្ត ខ្ញុំសប្បាយចិត្ត ពេលដែលបងប្អូន​ឃើញ​ខ្ញុំដួលហើយ នៅតែហុចដៃឲ្យនាង​ខ្ញុំ​ក្រោកឈរសារឡើងវិញ .. ប៉ុន្តែពេលដែលខ្ញុំឃើញ​​នៅខមមេន មាក់ងាយម្តងៗធ្វើឲ្យខ្ញុំមានអារម្មណ៍ថា​ លែងចង់រស់ ..!»។

វ៉ាន់ នីឡា បានបន្ថែមទៀតទាំងអារម្មណ៍មួរហ្មង ក្នុងន័យឲ្យសារទាំងមូល បានទៅដល់អតីតសង្សាររបស់នាង​ ថា «ឬទាល់តែរលាយបាត់ខ្ញុំពីលោកនេះទៅ ទើបរឿងដ៏កខ្វក់មួយនេះ រលាយ​បាត់ដែរ??? ការឈឺចាប់ដ៏ធំធេងមួយនេះ សូមផ្ញើជូនទៅបុរសម្នាក់នោះ​ជាពិសេស..!»។

សូមរំឭកថា បន្ទាប់ពីមានការបញ្ចេញ​រូបភាពស្រាត ជាបន្តបន្ទាប់ កញ្ញា វ៉ាន់ នីឡា តារាចម្រៀង នៅផលិតកម្មភ្លេងរីខត ​បានដាក់ពាក្របណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយវែកមុខរកជនដែលជាអ្នកទម្លាយរូបនេះ ។ ជាមួយគ្នានេះ នាងក៏នៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនអនាមិកបង្ហោះរូប អាក្រាតនាង នៅតែបន្តគំរាម​មកលើរូបនាងជាច្រើនដង។ ​

ជាមួយគ្នានេះ សមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ជាសមាគមដែលបានប្រកាសខ្លួនថា រៀបចំផ្តល់មេធាវីដល់កញ្ញា វ៉ាន់ នីឡា ដើម្បីឈានទៅវែកមុខជនដៃដល់ បង្ហោះរូបអាក្រាតរបស់នាងជាច្រើនសន្លឹក នៅតាមប្រព័ន្ធផ្សព្វផ្សាយជា បន្តបន្ទាប់។

​កញ្ញា វ៉ាន់ នីឡា ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ស្វែងរកយុត្តិធម៍ជូននាងបានយ៉ាងឆាប់រហ័សបំផុត កញ្ញា សូមថ្លែងអគុណយ៉ាងខ្លាំង ដល់បងប្អូន ដែលតែងតែជួយ​លើកទឹកចិត្តកញ្ញាកាល​ពីពេលថ្មីៗផងដែរ។

គួរបញ្ជាក់ថា រូបភាពអាក្រាតកាយរបស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានបែកធ្លាយ និងចែកចាយបន្តឥតឈប់ឈរ ពីសំណាក់​ជនអនាមិក ធ្វើឲ្យកក្រើកពេញ​បណ្ដាញសង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង។

​ការបែកធ្លាយរូបអាក្រាត ជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ​ ដែលត្រូវបាន​ប្រភពព័ត៌មាន ប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត ​អាយុ២៦ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើ ការងារ ក្នុងក្រសួងមហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយ ជា​បន្តបន្ទាប់នេះត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា សង្ស័យថា អតីតសង្សារ របស់នាង ជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់​ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា។ ប៉ុន្តែ​ជាការឆ្លើយតប អតីតសង្សាររបស់ កញ្ញា វ៉ាន់ នីឡា បានប្រាប់សារព័ត៌មានថា រូបភាពអាក្រាតកាយ កញ្ញា វ៉ាន់ នីឡា មិនជាប់ពាក់ព័ន្ធ នឹងរូបលោកនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង