(ភ្នំពេញ)៖ គ្រូបង្វឹកក្រុមបាល់ទាត់កម្ពុជា លោក Lee Tae Hoon បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល ពេលទទួលដំណឹងថា កម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងមិត្តភាពអន្តរជាតិនាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅពហុកីឡ ដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលជាការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនោះបានសរសេរនៅលើ Page Facebook របស់ខ្លួនថា «មិនដូចការគិត កម្ពុជាជួបទីម័រ» ។

សូមរំលឹកផងដែរថា កាលពីសប្តាហ៍មុន គ្រូក៏ធ្លាប់បានសរសេរនៅ Page របស់ខ្លួនថា ចង់ជួបក្រុមខ្លាំងទាំងប្រចាំតំបន់ អាស៊ានមានដូចជា សិង្ហបុរី ថៃ វៀតណាម និងមីយ៉ាន់ម៉ា ដើម្បីធ្វើតេស្តសមត្ថភាព មុនទៅជួបក្រុមជម្រើសជាតិចិន តៃវ៉ាន់ ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម តែអ្វីមិនបានទៅ តាមគម្រោងនោះឡើយ ។

សម្រាប់ក្រុមទីម័រខាងកើត អាចនិយាយបានថា ជាក្រុមដែលមានថ្វីជើងទាបជាងគេ បើប្រៀបធៀបក្រុមខ្លាំងនៅអាស៊ាន ទាំង១១ប្រទេស ហើយកម្ពុជា ក៏តែងតែទទួលបានលទ្ធផលល្អផងដែរ រាល់លើកដែលជួបក្រុមក្មេងខ្ចីមួយនេះ ។ កម្ពុជា ត្រូវជួបម្ចាស់ផ្ទះតៃវ៉ាន់ ថ្ងៃទី២ មិថុនា និងជើងទី២ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ៕

គ្រូបង្វឹកកម្ពុជាលោក Lee Tae Hoon

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង