រោមចិញ្ចើមក្រាស់ និងទ្រង់ទ្រាយស្អាត ប្រាកដជាទាក់ភ្នែកមនុស្សមិនខាន និងធ្វើឱ្យនារីៗ ផ្សេងទៀត មានការច្រណែន ។ ខណៈដែលស្រ្ដី មួយចំនួនកើតមក មានចិញ្ចើមក្រាស់ និងដិតល្អពីធម្មជាតិនោះ ស្រ្ដីមួយចំនួនប្រាថ្នាចង់បានចិញ្ចើមបែបនេះ និងបានសាកល្បងវិធីជាច្រើនបណ្ដុះចិញ្ចើមឱ្យក្រាស់ និងកោរយកទ្រង់ទ្រាយតាមក្រោយ ។

ប្រេងដូង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្ម និងអាស៊ីដខ្លាញ់ ។ សារធាតុទាំងនេះ មិនត្រឹមតែល្អសម្រាប់ស្បែកប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់សក់ទៀតផង ។ វាដូចទៅនឹងរោមនៅលើថ្ងាសដែរ រើមចិញ្ចើម ក៏អាចទទួលបានអត្ថប្រយោជន៍ពីការលាបប្រេងដូងផងដែរ ។ ប្រេងដូង មានប្រសិទ្ធភាពផ្ដល់សំណើមដល់ស្បែក និងសក់ ព្រមទាំងធ្វើឱ្យរោមចិញ្ចើមរឹងមាំ ។ ឥឡូវនេះ សូមអនុញ្ញាតឱ្យយើង ជម្រាបលោកអ្នកពីអត្ថប្រយោជន៍របស់ប្រេងដូងចំពោះចិញ្ចើម ៖

ប្រេងដូងការពាររោមចិញ្ចើមកុំឱ្យជ្រុះ៖ តើអ្នកយល់ថា រោមចិញ្ចើមរបស់អ្នកជ្រុះ និងកាន់តែស្ដើងពីមួយថ្ងៃ ទៅមួយថ្ងៃមែនទេ? ប្រសិនបើអញ្ចឹងមែន អ្នកគួរតែប្រើប្រេងដូងលាបទៅលើចិញ្ចើមរបស់អ្នក ដោយសារការស្រាវជ្រាវរកឃើញថា ការម៉ាស្សាប្រេងដូង អាចជួយឱ្យរោមចិញ្ចើមដុះក្រាស់ ។ សូមលាបប្រេងដូងបន្ដិចរាល់ថ្ងៃ ក្រោយងូតទឹករួច ។

ប្រេងដូងធ្វើឱ្យរោមចិញ្ចើមដុះក្រាស់៖ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ដើម្បីបណ្ដុះរោមចិញ្ចើមរបស់អ្នកឱ្យដុះក្រាស់ ។ វិធីនេះ មិនត្រឹមតែធ្វើឱ្យរោមចិញ្ចើមដុះលឿនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យវា មានទ្រង់ទ្រាយស្អាតផងដែរ ។ ដើម្បីសម្រេចអត្ថប្រយោជន៍នេះ សូមលាបប្រេងដូងខ្លះៗ នៅលើចិញ្ចើមរបស់អ្នក មុនពេលចូលគេង និងទុកវាឱ្យបានមួយយប់ ។ ប្រេងដូង ក៏មានផ្ទុកគុណសម្បត្ដិ ប្រឆាំងនឹងស្បែកចាស់ជ្រីវជ្រួញផងដែរ ។ អ្នកក៏អាចប្រើវាប៉ុន្មានតំណក់ម៉ាស្សាជុំវិញភ្នែក ដោយប្រើដៃស្រាលផងដែរ ។ វិធីនេះ នឹងធ្វើឱ្យស្បែកក្រោមភ្នែករបស់អ្នក ទន់ និងកាត់បន្ថយស្នាមខ្មៅរង្វង់ភ្នែក ។ ការប្រើប្រាស់របស់វា មិនបង្កឱ្យខ្មៅរង្វង់ភ្នែក និងជ្រីវជ្រួញនោះទេ ។

ប្រេងដូងអាចបំបាត់ស្នាមដាច់រយះ/រលាក ដោយសារជម្រុះរោមដោយអំបោះ និងជម្រុះរោម ដោយ Wax ៖

ប្រសិនបើអ្នកងាយនឹងទទួលរងស្នាមដាច់រយះដោយជម្រុះរោមចិញ្ចើមដោយអំបោះ អ្នកត្រូវប្រាកដថា អ្នកបានជូតសម្អាតមុខឱ្យបានស្អាត មុនពេលធ្វើការជម្រុះដោយវិធីនេះ ។ លើសពីនេះទៀត មិនត្រូវលាបក្រែមណាមួយ ឬក្រែមផ្ដល់សំណើម មុនពេលជម្រុះរោមចិញ្ចើមឡើយ ព្រោះធ្វើឱ្យស្បែក ងាយនឹងដាច់រយះ ដោយសារអំបោះ ។ ស្បែកស្ងួត គឺជាជម្រើសល្អប្រសើរ សម្រាប់ការជម្រុះរោមដោយអំបោះ ពីព្រោះអំបោះ នឹងមិនរអិល ហើយអ្នកក៏ងាយជម្រុះយកទ្រង់ទ្រាយ ដែលអ្នកចង់បានផងដែរ ។ ប៉ុន្ដែប្រសិនបើអ្នក មានការដាច់រយះ សូមលាបប្រេងដូងនៅចំណុចនោះភ្លាមៗ ។ សូមលាបម្ដងទៀត នៅចន្លោះពេលជម្រុះរោម ដើម្បីធ្វើឱ្យស្នាមរបួសឆាប់ជាសះស្បើយ ។ វិធីនេះ នឹងធ្វើឱ្យស្បែកមានសំណើម ព្រមទាំង មានប្រសិទ្ធភាព ជារូមមន្ដប្រឆាំងនឹងបាក់តេរីមួយមុខផងដែរ ។

ប្រេងដូងជួយឱ្យស្បែកមានសំណើមបានយូរ៖ គ្មានអ្វីជាចម្ងល់ឡើយ ប្រេងដូង គឺជាភ្នាក់ងារផ្ដល់សំណើមដល់ស្បែកបែបធម្មជាតិដ៏មានប្រសិទ្ធភាពបំផុត ។ រដូវរងាបង្កឱ្យស្បែកស្ងួត ដែលនាំឱ្យរោមចិញ្ចើមកើតអង្គែ និងបែកស្រកានៅជុំវិញចិញ្ចើម ។ ដើម្បីបង្ការបញ្ហានេះ អ្នកអាចលាបប្រេងដូង នៅលើចិញ្ចើមរបស់អ្នក ពីព្រោះវា អាចជួយឱ្យចិញ្ចើមរបស់អ្នក នៅតែស្អាត និងរក្សាវាឱ្យមានសំណើមជាប់ ។ វាមានហេតុផលមួយចំនួន ដែលអាចបញ្ជាក់ថា ប្រេងដូង មានប្រយោជន៍ល្អសម្រាប់រោមចិញ្ចើម ។ ប្រសិនបើអ្នក មានបញ្ហាណាមួយជាមួយចិញ្ចើមរបស់អ្នក អ្នកគួរតែសាកល្បងនូវរូបមន្ដធម្មជាតិដ៏ល្អនេះ ។ ប៉ុន្ដែកុំរំពឹង ទទួលបានលទ្ធផលភ្លាមៗ ពីព្រោះដំណោះស្រាយធម្មជាតិ ទាមទារពេលវេលា ដើម្បីឆ្លុះបញ្ចាំងពីលទ្ធផល ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ onlymyhealth