CamNews

ពលរដ្ឋប្រមាណ ១៥០នាក់ កម្ទេចទ្វារ និងសំរុកចូលបរិវេណ តុលាការខេត្តរតនគិរី ដើម្បីរកតំណាង៣នាក់

រតនគិរីៈ ប្រជាពលរដ្ឋប្រមាណ១៥០ មកពីភូមិបរឡយ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ដែលបានលើកគ្នា មកតវ៉ាដើម្បី ទាមទាររកយុត្តិធម៌ក្នុងករណីវិវាទដីធ្លីជាមួយលោក ហ៊ាង សុជាតិ នៅមុខសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២ ខែធ្នូ នេះ បាននាំគ្នាវាយកម្ទេចទ្វាររបងតុលាការ និងសំរុកចូលបរិវេណ សាលាដំបូង ដើម្បីស្វែងរកតំណាងពួកគាត់៣នាក់ ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមនអាដហុក ប្រចាំខេត្តរតនគិរី បានឲ្យដឹងថា នៅម៉ោង ១៖៣០នាទីរសៀលនេះ ពលរដ្ឋតវ៉ាបានកម្ទេចទ្វារតុលាការរខេត្តរតនគិរី ដោយសារសមត្ថកិច្ចចាប់តំណាងរបស់គាត៣នាក់យកទៅដាក់គុក ក្នុងពេលសវនាការរឿងដីធ្លី។

លោក ឆាយ ធី បានបញ្ជាក់ទៀតថា បាតុករ១៥០នាក់ បានសំរុកចូលទៅលុកលុយ ក្នុងបរិវេណតុលាការ ដើម្បីស្វែងរកពួកគាត់ ដោយសារសមត្ថកិច្ចចាប់តំណាង របស់ពួកគាត់យកចេញតាមច្រកទ្វារខាងក្រោយ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែធ្នូនេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ មកពីភូមិបរឡយ ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី មកជួបជុំគ្នា នៅមុខ សាលាដំបូងខេត្តរតនគិរី ដើម្បីទាមទារយុត្តិធម៌ ករណីវិវាទដីធ្លីជាមួយលោក ហ៊ាង សុជាតិ ដែលបានកើតឡើងជាច្រើនឆ្នាំកន្លងមក។

លោក សុន សាក់ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ តំណាងឲ្យប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ប្រាប់ឲ្យដឹងថា ពួកគាត់មកជួបជុំគ្នា មុខតុលាការនៅព្រឹកនេះ គឺបន្ទាប់ពីតំណាងពួកគាត់ចំនួន ៥នាក់ ត្រូវបានតុលាការ កោះអញ្ជើញចូលរួមបើកសវនាការ។

លោកថា គោលបំណងរបស់ពួកគាត់ សូមឲ្យស្ថាប័នតុលាការផ្ដល់ភាពយុត្តិធម៌ ព្រោះពួកគាត់រស់​នៅលើដីនេះ តាំងពីឆ្នាំ២០០៦-២០០៧មកម្ល៉េះ។ ស្រាប់តែលិចមុខលោក ហ៊ាង សុជាតិ តាមរយៈមេធាវី បានដាក់ពាក្យ បណ្ដឹង ទៅតុលាការខេត្ត ដើម្បីទាមទារយកដីមានវិវាទខាងលើ។

ដោយឡែកលោក ឆាយ ធី អ្នកសម្របសម្រួល សមាគមអាដហុក ប្រចាំខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ករណី ទំនាស់ ដីធ្លីខាងលើនេះ កន្លងមក ប្រជាពលរដ្ឋនៅតំបន់ខាងលើ សុំអន្តរាគមន៍ផ្នែកច្បាប់មកខាងលោក។

លោកបញ្ជាក់ឲ្យដឹងថា សមាគមអាដហុក បានចុះស៊ើបអង្កេតលើទំនាស់ដីធ្លីនៅតំបន់ខាងលើ ព្រមទាំងបានដាក់ មេធាវី ការពារក្ដីជូនពួកគាត់ ហើយប្រជាពលរដ្ឋមកធ្វើការតវ៉ានេះ ចំនួន២លើករួចមកហើយ។

តំណាងប្រជាពលរដ្ឋ ចូលរួមសវនាការព្រឹកនេះ (ថ្ងៃទី ០២ ខែ ធ្នួ ឆ្នាំ ២០១៥) មានតែចំនួន៣នាក់ ដោយ ម្នាក់បាន ស្លាប់បាត់ទៅហើយ និងម្នាក់ទៀត បានចាកចេញពីភូមិ មិនដឹងទៅរស់នៅកន្លែង​​ណា។ ទោះបីកន្លែងណាក៏ដោយ ការបើកសវនាការក្នុងព្រឹកនេះ មិនទាន់ដឹង លទ្ធផលនៅឡើយទេ ព្រោះមិនអាចទំនាក់ ទំនង សុំការបំភ្លឺពីមន្រ្តី តុលាការ ណាម្នាក់បាន នៅព្រឹកថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥នេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល