(ភ្នំពេញ)៖ តារាចម្រៀងស្រី កញ្ញា ផន ស្រីខួច ត្រូវបានមហាជនដដឹងថា នាងទើបតែចាកចេញពីកម្មវិធី «I am a singer Cambodia»ដែលបាន ធ្វើឲ្យនាងហាក់ស្រយុតស្រយុងក្នុងចិត្តយ៉ាងខ្លាំង ទោះបីជានាងបានប្រាប់ទស្សនិកជនជាសាធារណៈថា នាងមិនអីទេ អាចទប់អារម្មណ៍បានក៏ដោយ ប៉ុន្តែការពិត គឺនាងពិបាកទទួលយកលទ្ធផលនេះណាស់។ អ្វីដែលបានធ្វើឲ្យ ផន ស្រីខួច កាន់តែបាក់ទឹកចិត្តរហូតពេលខ្លះ ត្រូវដេកហូរទឹកភ្នែកនោះ គឺត្រូវបានមិត្តភក្តិសើចចំអក ពេបជ្រាយ ពោលមិនបានផ្ដល់កម្លាំងចិត្ត ឬឲ្យនាងបន្តការតស៊ូ ក្នុងការងារសិល្បៈឡើយ។

គេនៅចាំបានថា តារាចម្រៀង ផន ស្រីខួច ធ្លាប់ទទួលបានជ័យលាភីលេខ១ កាលពីឆ្នាំ២០០៨ ក្នុងកម្មវិធីប្រឡងតារាចម្រៀង «រ៉ុក» រហូតនាង បានក្លាយជាតារាចម្រៀង ក្នុងផលិតកម្ម «រ៉ុក» ហើយក៏បានប្រឡងក្នុងកម្មវិធី «តារាចម្រៀងអាស៊ាន» និងទទួលបាន ជ័យលាភីលេខ១ជាបន្តបន្ទាប់ទៀត តែនាងក៏មិនសូវជាល្បីល្បាញ ខ្លាំងប៉ុន្មានឡើយ។

ក្រោយពីផលិតកម្ម រ៉ុក បានបិទទ្វារ កញ្ញា ផន ស្រីខួច ក៏បានរើបង្វេច មកជ្រកកោនក្នុងផលិតកម្ម ហង្សមាស ជាមួយ សួស វីហ្សា ប៉ុន្តែផលិតកម្ម ហង្សមាស ហាក់មានភាពលំអៀង លើកស្ទួយ សួស វីហ្សា ខ្លាំងជាងនាង ទើប ផន ស្រីខួច មិនសូវមានបទចម្រៀងច្រើនដូចតារាចម្រៀងដទៃ ពោលមានប្រហែលជាក្រោម២០បទ ខណនាងចូលក្នុងផលិតកម្មនេះ ជាច្រើនឆ្នាំមកហើយ។

ផន ស្រីខួច បានបង្ហាញសមត្ថភាព ដ៏អស្ចារ្យនាង ក្នុងកម្មវិធី «I am a singer Cambodia» ថ្ងៃដំបូង នាងបានច្រៀងបទចម្រៀងស្រែក គឺបទ «អស្ចារ្យណាស់មែនទេ» ដែលអ្នកណាក៏កោតសរសើរមិនដាច់ពីមាត់ថា នាងច្រៀងស្រែកបានល្អ ។ ក្រោយមកទៀត បានបង្ហាញសមត្ថភាព ច្រៀងជាច្រើនទំរង់ ក្នុងបទចម្រៀងជាច្រើន ដូចជា បទចម្រៀងពីសម័យដើម បទចម្រៀងយីកេ ល្ខោន បទចម្រៀង រ៉ុក ហើយក៏គេសំឡឹងឃើញថា ខ្លាំងមិនធម្មតា ក្នុងផ្នែកសំឡេង។

ប៉ុន្តែចុងក្រោយ ផន ស្រីខួច ត្រូវបានធ្លាក់ចេញពីកម្មវិធី «I am a singer Cambodia» គួរឲ្យស្ដាយជាទីបំផុត ដោយសារខ្វះសំឡេងគាំទ្រ ពីទស្សនិកជន ហើយអ្វីដែលឈឺចិត្តបំផុតនោះ គឺត្រូវបានអ្នកសិល្បៈសើចចំអកឲ្យនាង ព្រោះនាងធ្លាក់ចេញ និងបានចាញ់ទាំងតារាចម្រៀង វី ឌីណែត ដែលជាក្មេងស្រករក្រោយទៀតផង។ ទោះបីជាយ៉ាងណា តារាចម្រៀង ផន ស្រីខួន ត្រូវបានក្រុមគ្រួសារ និយាយលើកទឹកចិត្តថា ទោះមានគេសើចចំអក និងនៅតែគាំទ្រជានិច្ច៕

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/14370163_1580688348624136_8068083997288658110_n.png?oh=1637cd64648816a4455c7b9405fcc95d&oe=586BF229&__gda__=1482958147_cbdb4b39cd4a10f18f5ca5030e76824e

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង