(ហាណូយ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ព្រៃឈើជិត៩៤៣ហិកតា ត្រូវបានបាត់បង់ដោយសារ តែឈ្មួញបានលួចកាប់ខុសច្បាប់ នៅក្នុងរយៈពេល ០៩ខែដំបូងនៃឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

ប្រទេសវៀតណាមបានចេញរបាយការណ៍ថា អត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំនៃករណីកាប់ឈើខុសច្បាប់ បានកើនឡើងជិតដល់២៨ភាគរយ ហើយបើគិត ពីខែមករា រហូតមកដល់ខែកញ្ញាឆ្នាំនេះបទល្មើសព្រៃឈើ សរុបមានចំនួន១,៥៩៤ករណី។ ចំណែកឯទំហំផ្ទៃដីដែលឈ្មួយលួចកាប់ឈើ ក៏បានកើនឡើងក្នុងអត្រា ១០ភាគរយផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញរដ្ឋាភិបាលវៀតណាម នៅតែបន្តរក្សាគំរោងមហិច្ឆិតារបស់ខ្លួន ក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើឲ្យបានយ៉ាងណា ២០ភាគរយនៅឆ្នាំ២០១៧ និងពង្រីកតំបន់ព្រៃឈើពី ៤០.៨៤ភាគរយកាលពីឆ្នាំ២០១៥ ឲ្យដល់៤១.៣ភារយនៅក្នុងឆ្នាំក្រោយ។

មួយវិញទៀតកាលពីខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានដាក់បំរាម ហាមឃាត់មិនឲ្យមានការឆ្ការព្រៃធម្មជាតិ ដែលនូវសេសសល់ទំហំ ២.២៥លានហិកតាឡើយ ដែលទង្វើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ ការបំពានគោលការណ៍មួយដែលអនុញ្ញាត ឲ្យក្រុមហ៊ុននានា អាចធ្វើការឆ្កាតំបន់ព្រៃរេចរិលដើម្បីដាំដុះកូនឈើពាណិជ្ជកម្មបាន។

គួរបញ្ជាក់តាមរបាយការណ៍មួយដែលចេញដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានបង្ហាញឲ្យឃើញថា ប្រទេសវៀតណាមបានបាត់បង់ព្រៃឈើប្រមាណ ១២៣,០០០ហិកតា ដោយសារការកាប់បំផ្លាញខុសច្បាប់ នៅចន្លោះឆ្នាំ២០១០និង២០១៤៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី