ភ្នំពេញ៖ ក្មេងទំនើងពីរក្រុមកាប់គ្នា ក្នុងពេលរាំធុងបាស់ កាលពីយប់ម៉ោង១០ ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥ នៅផ្សារបូរីមានជ័យ ស្ថិតនៅភូមិ អូរស្ងួត ឃុំ បន្ទាយនាង ស្រុកមង្គលបូរីខេត្ត បន្ទាយមានជ័យ ដែលមានការតាំងពិព័ណពាណិជ្ជកម្ម កម្ពុជា ថៃ បណ្តាលអោយម្នាក់របួសដៃពីរកន្លែង និងពីរនាក់ទៀតជាជនដៃដល់ ត្រូវបានកំលាំងមូលដ្ឋាន អាវុធហត្ថស្រុក ធ្វើការឃាត់ខ្លួនរួម និងកាំបិតមួយដើម ដែលមានប្រវែង ៥០ ស.ម។ នេះបើការផ្សាយរបស់គេហទំព័រ របស់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០១៥។

លោក វរ:សេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការអាវុធហត្ថ ស្រុក មង្គលបូរី បានអោយដឹងថាដោយមានការចាក់ធុងបាស់ នៅក្នុងផ្សារខាងលើ ក្មេងទំនើងពីរក្រុម បានឈ្លោះគ្នា ឈានដល់ម្ខាងបានប្រើកាំបិតកាប់ ទៅលើមួយក្រុមទៀត បណ្តាលអោយយុវជនម្នាក់ ឈ្មោះ សៅ សុផល ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទោយមានជ័យ របួសកំភួនដៃស្តាំ និងម្រាមដៃឆ្វេង ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី។

លោក វីរៈសេនីយ៍ បន្តទៀតថា រីឯជនបង្កចំនួនពីរនាក់ ដែលត្រូវបានអាវុធហត្ថ ឃាត់ខ្លួននោះមាន ១/មាន ឈ្មោះ ស៊ឹម ធារ៉ា អាយុ១៧ឆ្នាំ មានមុខរបរជាជាងម៉ូតូ និង២/ឈ្មោះ អែម សំណាង អាយុ១៩ឆ្នាំ ជាអ្នកលាងម៉ូតូ អ្នកទាំងពីរ មានទីលំនៅជាមួយគ្នា ក្នុងភូមិ អូរស្ងួត ឃុំ បន្ទាយនាង ស្រុក មង្គលបូរី។ ការឃាត់ខ្លួនអ្នកទាំងពីរ នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០១៥ បានដកហូតកាំបិតចំនួនមួយដើម ប្រវែង៥០សង់ទីម៉ែត្រ ហើយ យកមកអាវុធហត្ថស្រុកដើម្បីធ្វើការសាកសួរ។ ពួកគេទាំងពីរនាក់បានឆ្លើយសារភាពថា: ពួកគេបានកាប់ទៅលើជនរងគ្រោះ ឈ្មោះ សៅ សុផល ពិតប្រាកដមែន ដោយសារពួកគេគុំ ឈ្មោះ សៅ សុផល ដែលបានដេញគប់ និងវាយពួកគេ កាលពីថ្ងៃមុន។

បច្ចុប្បន្នជនបង្ក និង កាំបិត ត្រូវបានបញ្ជូនទៅតុលាការ។ រីឯបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល