CamNews

បាល់ទាត់៖ Real ស្ទើរតែអាចលើកពានបានបន្ទាប់ពីឈ្នះលើកទី ៨ ជាប់ៗគ្នា

MADRID៖ Real Madrid បានបោះជំហានមួយទៀតឆ្ពោះទៅរកការឈ្នះពាន La Liga លើកដំបូងរបស់ខ្លួនក្រោយខកខាន ៣ឆ្នាំមកហើយ ដោយយកឈ្នះ Alaves ២-០ នៅក្នុងទឹកដីរបស់ខ្លួន កាលពីថ្ងៃសុក្រ ដែលជាការយកឈ្នះ៨ប្រកួត ជាប់ៗគ្នា។

ថ្វីត្បិតតែអវត្តមាន កីឡាករសំខាន់ៗដូចជា  Sergio Ramos និង Dani Carvajal ដែលត្រូវបានព្យួរដោយការពិន័យ ហើយ Marcelo រងរបួសមិនអាចចូលជួយក្រុមបានក្តី ​ក៏ពួកគេបានចាប់ផ្តើមដោយស្រួល ខណៈដែល Karim Benzema បានទាត់បញ្ចូលទី នៅនាទី ១១ ។ ហើយ ​ Benzema ដដែល ដែលបានបញ្ជូន​ គ្រាប់បាល់ទី ២ ឱ្យទៅ Marco Asensio ទាត់ចូលសំណាញ់ទី នៅដើមតង់ទី ២ នៅនាទី ៥០។ ក្រុមស្តេចស​ Real Madrid ត្រូវការឈ្នះ ២ ក្នុង​ ចំណោម៣ ប្រកួតនៅសល់ ប៉ុណ្នោះដើម្បីលើកពាន ​ហើយគម្លាតពីគូប្រជែង Bacelona ចំនួន ៤ ពិន្ទុ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ channelnewsasia