យានយន្ដ៖ ក្រុមមន្ដ្រីប៉ូលីសប្រទេសអាល្លឺម៉ង់បាន ឆ្មក់ចូលទីស្នាក់ការកណ្ដាលក្រុមហ៊ុន ផលិតរថយន្ដ Volkswagen ក្នុងទីក្រុង Wolfsburg កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតអំពីរឿង អាស្រូវ ទាក់ទងនឹងរថយន្ដប្រើប្រាស់ម៉ាស៊ូត។

យោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមព្រះរាជអាជ្ញារដ្ឋ ព្រមទាំងប៉ូលីសបានចុះទៅឆេកឆេ ក្នុងទីស្នាក់ការ កណ្ដាលក្រុមហ៊ុន រថយន្ដ វ៉ុលវេហ្គែន នៅទីក្រុង Wolfsburg ដើម្បីធ្វើការវាយតម្លៃ នឹងធានាឲ្យបាននូវសុវត្ថិភាព ឯកសារ ទិន្ន័យ ដោយផ្ដោសំខាន់ទៅលើ ក្រុមការនិយោជិក ដែលប្រកបទៅដោយភាពទំនួលខុសត្រូវ ចំពោះការធ្វើតេស្ដរថយន្ដប្រើប្រាស់ម៉ាស៊ូត ដោយបំពាក់ប្រព័ន្ធការពារបរិស្ថាន។

ប្រភពអ្នកនាំពាក្យរបស់ក្រុមហ៊ុន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្រងឯកសារសំខាន់ៗរបស់ក្រុមហ៊ុន ត្រូវបានប្រគល់ជូនដល់ដៃក្រុមមន្ដ្រីប៉ូលីសអស់ ហើយក៏គួរធ្វើការគាំទ្រសម្រាប់គម្រោងបន្ទាប់។ ប្រភពដដែលបានបន្ដទៀថា ការធ្វើដូច្នេះក៏បានផ្ដល់ឲ្យនូវ លទ្ធផលល្អប្រសើរផងដែរ សម្រាប់ក្រុមហ៊ុន ។

ក្រុមហ៊ុន វ៉ុលវេហ្គែន បានរងការប៉ះទង្គិចសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ក្នុងទឹកដីទីផ្សារអឺរ៉ុប ដោយបញ្ហារថយន្ដប្រើប្រាស់ម៉ាស៊ូតរបស់ក្រុមហ៊ុន ត្រូវបានគេរកឃើញថា មិនបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាបំបែកឧស្ម័ន ដែលចេញពីប្រភេទរថយន្ដប្រើប្រាស់ម៉ាស៊ូត។ ហើយក្រុមហ៊ុនបានប្រកាសថា មានចំនួនរថយន្ដជាច្រើនដល់ទៅ ១១ លានគ្រឿង ជាប្រភេទម៉ូដែលល្បីៗ ប្រើប្រាស់ម៉ាស៊ូត បានចររាចរលើទីផ្សារពិភពលោកជាមួយនឹងបញ្ហាមួយនេះ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ money.cnn.