មីង ឆយជាអ្នករកស៊ីរបរលក់មឈូសខ្មោច។ ជារៀងរាល់ព្រឹកបន្ទាប់ពីបោសសំអាតរួច គាត់ក៏បានសែនការហ្វេខ្មៅមួយពែង ហើយអុចធូបរួចបន់ខ្សឹបៗ ស្រាប់តែពេលនោះ កូនពៅរបស់គាត់អាយុប្រហែល 8ឆ្នាំ ឆ្ងល់នឹងម្តាយគេមិនដឹងបន់ថាម៉េចក៏សួរៈ
កូនៈ ម៉ាក់! ម៉ាក់ ! តើម៉ាក់បន់ថាម៉េចខ្លះអម្បាញ់មិញ?

ម្តាយៈ មានបន់ថាម៉េច គឺម៉ាក់បន់ថាអោយរកស៊ីលក់ដាច់អោយបានច្រើនព្រឹកនេះ ។
កូនៈ អញ្ចឹងម៉ាក់បន់អោយគេងាប់ច្រើនណាស់មែនទេព្រឹកនេះ?
ម្តាយៈ !!!!!!!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke