CamNews

ប៊ុន ផៃលីន ចេញទៅ​ សម្ដែងនៅបារាំងពាក់ កណ្តាល ខែឧសភានេះ

ភ្នំពេញ៖   តារាសម្រៀង ដើមទ្រូងមូលក្បំ ប៊ុន ផៃលីន បានប្រាប់ឲ្យដឹងថា នៅពាក់កណ្តាលខែ
ឧសភា នេះ នាងមានគ្រោងចាកចេញពីប្រទេសខ្មែរ ដើម្បីទៅច្រៀង និងសម្តែងក្នុងទឹកដី ប្រទេស
បារាំង រយៈពេលប្រហែលជាមួយខែ ឬ មួយខែកន្លះ ទើបវិលមកវិញ។ ឆ្លើយឆ្លងជាមួយគេហទំព័រ
Looking TODAY តាមទូរស័ព្ទ កញ្ញា ប៊ុន ផៃលីន បាននិយាយឲ្យដឹងថា"នៅថ្ងៃទី១៤ ខែ៥ (ឧសភា)
ខ្ញុំនឹងចេញទៅច្រៀង និង សម្តែង នៅប្រទេសបារាំង រយៈពេលបួនសប្តាហ៍ តាមការអញ្ជើញ របស់
សមាគមន៍ខ្មែរ នៅទីនោះ"។

តារាចម្រៀងសាច់សខ្ចី ប៊ុន ផៃលីន បានបន្តថា ក្រៅពីការច្រៀង និងសម្តែង នាងក៏នឹងចំណាយ
ពេល ដើម្បីដើរលេងកំសាន្ត នៅប្រទេសបារាំងផងដែរ។ ចំពោះការចេញ ទៅប្រទេសបារាំង លើក
នេះ កញ្ញា ប៊ុន ផៃលីន សង្ឃឹមថា នឹងទទួលបានការគាំទ្រ ពីបងប្អូនអាណិកជនខ្មែរ ដែលរស់នៅ
ប្រទេសបារាំង ។ រីឯជោគជ័យ ឬមួយយ៉ាងណានោះ កញ្ញា មិនទាន់ហ៊ានសនិដ្ឋាន នោះទេ។

តារាចម្រៀងវ័យ ២៥ ដែលទស្សនិកជនបានស្គាល់ថា ជាតារាដែលនិយម បញ្ចេញភាពសិចស៊ី
កញ្ញា ប៊ុន ផៃលីន ឈានចូលដល់ឆ្នាំ២០១៣នេះ ឃើញថា រាសីរបស់នាង ហាក់មានសន្ទុះឡើង
ក្រឺតៗខុសប្លែក កាលពីមុនដាច់ស្រឡះ ព្រោះថាមួយរយៈនេះ នាងកំពុងតែជោគជ័យ ទៅលើ
អាជីព ស្នេហាក្រៅឆាក ជាមួយបុរសវ័យ ជាង៥០រស់ នៅក្រៅប្រទេស ។ ទន្ទឹមនឹងនេះការងារ
សិល្បៈរបស់នាង ក៏មានទីផ្សារទាំង នៅក្នុងស្រុក និងក្រៅស្រុក ទៀតផង។

គួរំឭកថា ស្រីស្រស់ទងវង ប៊ុន ផៃលីន បច្ចុប្បន្ននេះ កំពុងតែសាងស្នេហ៍ក្រៅឆាក ដ៏ផ្អែមល្ហែមជា
មួយបុរស មានទ្រព្យស្តុកស្តម្ភវ័យ ៥៨ ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី។ ចំណង
ស្នេហ៍របស់នាង ជាមួយបុរសម្នាក់នេះ បានសាងឡើង ជាមួយគ្នាបានជិត មួយឆ្នាំមកហើយ។
ជាងនេះទៅទៀតនោះ គេក៏បានដឹងថា បុរសគូរស្នេហ៍វ័យ ចំណាស់ម្នាក់នេះ តែងជូយផ្គត់ផ្គង់ និង
ទំនុកបំរុងពីក្រោយ ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់នាងផងដែរ។ មិនតែប៉ុណ្ណោះបុរសម្នាក់នេះ
ក៏បានចំណាយលុយ រាប់ម៉ឺនដុល្លារទិញផ្ទះ និង ធ្វើផ្ទះឲ្យម្តាយនាង ទៀតផង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល