CamNews

ដឹកប្រពន្ធ ទៅឆ្លងទន្លេ តែអកុសល ដល់ពាក់កណ្តាល ស្ពាន បែកទឹកភ្លោះ ស្លាប់ទារក ទើបនឹងកើត

កំពង់ចាម៖ ស្រ្តីម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចប្រចាំការ នៅស្ពានគីសូណា ជួយសង្គ្រោះ បញ្ជូនទៅកាន់ មន្ទីរពេទ្យនៅទីរួម ខេត្តកំពង់ចាម បន្ទាប់ស្រ្តីរួបនេះមាន ការៈឈឺពោះសម្រាល កូនភ្លាមៗ នៅពាក់កណ្តាល ស្ពានគីសូណា តែចៃដន្យអកុសទារកនោះបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះ ត្រូវបានប្តីរបស់គាត់ ឌុបតាមម៉ូតូពីភូមិជីរោរ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកសម្រាលកូន នៅទីរួម ខេត្តកំពង់ចាម ប៉ុន្តែខណៈធ្វើដំណើរ ដល់ពាក់កណ្តាលស្ពានគីសូណា ស្រ្តីរងនេះក៏ឈឺពោះ រួចក៏បានបែកទឹកភ្លោះ សម្រាកកូន នៅពាក់កណ្តាលស្ពានតែម្តង  ។

ដោយហេតការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅចំណុចពាក់កណ្តាលស្ពាន គីសូណាតែម្តង ខេត្តកំពង់ចាម ។

សាក្សីបានបន្តទៀតថា ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋក៏បានទំនាក់ទំនង ហៅរថយន្តសង្គ្រោះបន្ទាន់ ឲ្យមកជួយ ប៉ុន្តែរថយន្តមកមិនទាន់ ក៏បានបណ្តាឲ្យទារក នោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយឡែកស្រ្តីជាម្តាយ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនមកព្យាបាល នៅមន្ទីរក្នុងទីរួមខេត្តកំពង់ចាម។
តាមសេចក្តីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ស្រ្តីដែលជាម្តាយនោះ ត្រូវបានក្រុមគ្រួពេទ្យ ជួយសង្គ្រោះ រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល