ភ្នំពេញ៖ ពាក្យចាស់តែងពោលថា «ក្រោយភ្លៀងមេឃស្រឡះ» ពោលបន្ទាប់ពីជួបនូវបញ្ហា ដ៏ចម្រូងចម្រាស់ជុំវិញរឿងរ៉ាវស្នេហារបស់ ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស រហូតរាលដាលឡើងដល់តុលាការ ធ្វើឲ្យមជ្ឈដ្ឋានមហាជនទូទៅចាប់អារម្មណ៍ខ្លាំងរួចមក រហូតមកដល់ពេលនេះ ក្រុមគ្រួសារទាំងសងខាង បានសម្របសម្រួលគ្នា បើកសិទ្ធិសេរីភាពឲ្យអ្នកទាំងពីរបានជួបគ្នា សមតាមបំណង និងកំពុងតែគន់គូ រកពេលវេលាដ៏ល្អមួយ ដើម្បីឲ្យអ្នកទាំងពីរចូលរោងការតាមប្រពៃណី នេះយោងតាមលោក ប៉ែន រស់ បងបង្កើតរបស់ ប៉ែន ចំរុង ឲ្យដឹងយ៉ាងដូច្នេះ។

មុននឹងចំណងស្នេហ៍ ឈានដល់ដំណាក់កាល រកថ្ងៃរៀបការ គឺត្រូវបានគេដឹងថា បន្ទាប់ពី ប៉ែន ចំរុង បានសារភាពនៅចំពោះមុខតុលាការថា លោកពិតជាស្រឡាញ់ពេញចិត្ត កញ្ញា ភិន សុដាលីស ប្រាកដមែន ដោយស្នេហានេះមិនមែនជាស្នេហាលេងសើច ដូចនៅក្នុងខ្សែភាពយន្តនោះទេ ពោលគឺលោកស្រឡាញ់ យកធ្វើជាអនាគតភរិយាតែម្តង។ ការបង្ហាញចម្លើយ ប្រកបដោយការទទួលខុសត្រូវនេះ បានធ្វើឲ្យលោក អ៊ិន សុភិន ដែលជាឪពុករបស់ ដាលីស បន្ទន់ជំហររបស់ខ្លួន ឈប់រារាំងចំណងស្នេហ៍ពួកគេ ខណៈដែលកូនស្រីក៏បានសារភាពថា ពិតជាស្រឡាញ់ ប៉ែន ចំរុង ដូចគ្នា ហើយលោកក៏បំពេញបំណង របស់កូនស្រី តាមអ្វីដែលនាងទទូចចង់បាន។

ដោយឡែក លោក ប៉ែន រស់ ជាបងប្រុសបង្កើត របស់លោក ប៉ែន ចំរុង បានបញ្ជាក់ឲ្យដឹងថា តាមការពិតព័ត៌មានដែលលេចឮថា ចំរ៉ុង និងដាលីស ទៅខេត្តបាត់ដំបង ដើម្បីចុះអេតាស៊ីវិល ជាមួយគ្នានោះ គឺពុំទាន់ពិតនោះទេ ព្រោះកាលពីម្សិលមិញ (ថ្ងៃទី៦ ខែកញ្ញា) គឺចំរ៉ុង ជាប់រវល់ធ្វើពិធីករ ក្នុងកម្មវិធី របស់ស្ថានីយទូរទស្សន៍ PNN រហូតដល់ម៉ោង៩យប់ឯណោះ ពោលចំរ៉ុង មិនបានទៅខេត្តបាត់ដំបង នោះឡើយ។

ពេលសួរទៅដល់ដំណឹងរៀបការ របស់អ្នកទាំងពីរ ត្រូវបានលោក ប៉ែន រស់ អះអាងថា ក្រុមគ្រួសារទាំងពីរ កំពុងតែរកពេលវេលាផ្សំផ្គុំ ពួកគេតាមប្រពៃណី និងឲ្យពួកគេរៀបចំ ឯកសារតាមផ្លូវច្បាប់ ដោយគ្រួសារទាំងពីរ ពេញចិត្ត នឹងការសម្រេចរបស់ពួកគេ មិនបានរារាំង អ្វីទៀតឡើយ។ យ៉ាងណាក្តីពេលសួរ ទៅដល់ថ្លៃបណ្ណាការ ត្រូវបានលោក ប៉ែន រស់ បញ្ជាក់ថា លោក មិនទាន់បានដឹងច្បាស់ អំពីចំនួនទឹកបា្រក់ ឬការបង្គាប់ថ្លៃទឹកដោះ ប៉ុន្មាននោះទេ ប៉ុន្តែទោះជាយ៉ាងណា គ្រួសារទាំងពីរបានពិភាក្សា និងសម្របសម្រួល ជាមួយគ្នារួចរាល់អស់ហើយ ពោលមិនមែនជាបញ្ហាធំ រាំងស្ទះដល់ពិធីមង្គលការ របស់ពួកគេនោះឡើយ។

ថ្មីៗនេះព័ត៌មានពីអ្នកដែលជិតស្និទ្ធ លោក ប៉ែន ចំរុង បានបង្ហើបឲ្យដឹងថា កាលពីម្សិលមិញនេះ ប៉ែន ចំរុង និងភិន សុដាលីស បានធ្វើដំណើរ ទៅខេត្តបាត់ដំបង ដើម្បីរៀបចំឯកសារពីឃុំ និងចុះអេតាស៊ីវិល ជាមួយគ្នា ស្រមតាមច្បាប់ និងឲ្យមន្ត្រីឃុំ ចេញលិខិតបញ្ជាក់ ពីភាពនៅលីវ របស់ ប៉ែន ចំរុង ក្នុងន័យរៀបចំលិខិតអាពាហ៍ពិពាហ៍ តាមច្បាប់។ បើតាមការឲ្យដឹងបន្ថែម អ្នកទាំងពីរនឹងគ្រោង ចូលរោងការនៅចុងឆ្នាំ២០១៥ ប៉ុន្តែដោយសារដាលីស គត់ឆ្នាំ(អាយុ២០ឆ្នាំ) ទើបព្រមព្រៀងគ្នាសម្រេចចិត្ត លើកពេលរហូតដល់ដើម ឆ្នាំ២០១៦វិញ។

ជុំវិញបញ្ហានេះ Fresh News បានធ្វើការទំនាក់ទំនង ទៅកាន់លោក អ៊ិន សុភិន ដែលជាមេបាខាងស្រី ដើម្បីឲ្យបញ្ជាក់ក្នុងដំណឹងរបស់កូន ត្រៀមរៀបការខាងលើ ប៉ុន្តែត្រូវបានលោកឆ្លើយថា លោកមិនបានដឹងព័ត៌មាន អ្វីទាំងអស់ លោកបានបង្វែឲ្យទៅសួរ ចំរ៉ុង និងដាលីស វិញ ព្រោះមួយរយៈនេះលោក រវល់ខ្លាំងពេក ទៅលើការងារ។ លោកនិយាយថា«ខ្ញុំអត់ទាន់បានដឹងរឿងអ្វីទេ មួយរយៈនេះខ្ញុំជាប់រវល់ការងារ ខ្ញុំសូមឲ្យទៅសួរចំរ៉ុង និងដាលីស ដែលជាសាមីខ្លួនចុះណា..! រឿងរៀបការ ក៏ខ្ញុំមិនទាន់បានដឹងដែរ»៕

<object width="492" height="422" data="http://www.youtube.com/v/Qr9EQSsZg2M&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Qr9EQSsZg2M&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល