CamNews

លោក ហ៊ី សោភា​ គ្មានគណនី Facebook ឈ្មោះ H.E Hy Sophea ទេ!

(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌គ្មានគណនី Facebook ឈ្មោះ H.E Hy Sopheaទេ។

ការអះអាងនេះបានធ្វើឡើង ក្រោយពីមានជនខិលខូច បានបង្កើតគណនី Facebook ឈ្មោះ H.E Hy Sophea ដោយបានបង្ហោះពីសារទិដ្ឋភាពច្បាប់មួយចំនួន ដោយគ្មានមូលដ្ឋានច្បាស់លាស់។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវឲ្យជនខិលខូចនេះ បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ នូវការផ្សព្វផ្សាយដោយប្រើឈ្មោះ លោក ហ៊ី សោភា​ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បើមិនដូច្នេះទេ ក្រសួងយុត្តិធម៌ និងចាត់ការជនខិលខូចនោះតាមច្បាប់កំណត់។ លោក គឹម សន្តិភាព បានបន្តថា ការលួចបន្លំបង្កើតគណនី Facebook នេះ អាចធ្វើឲ្យមានការភ័ន្តច្រឡំផ្សេងៗ លើទិដ្ឋភាពច្បាប់ជាដើម៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី