(ភ្នំពេញ)៖កំពូលតារាចម្រៀងប្រុសល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សេរីមន្ត បានរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យប្អូនស្រីបង្កើតឈ្មោះ ខេមរៈ ស្រីពេជ្រ កាលពីពេលថ្មីៗនេះ ដោយមានការអញ្ជើញភ្ញៀវជាមិត្តសិល្បករ រួមអាជីពចូលរួមអបអរមានចំនួនតិចតូច ព្រោះពិធីនេះធ្វើឡើងនៅស្រុកកំណើត ខេត្តកំពង់ចាម។

អាពាហ៍ពិពាហ៍ប្អូនស្រី របស់តារាចម្រៀងលោក ខេមរៈ សេរីមន្ត គឺកញ្ញា ខេមរៈ ស្រីពេជ្រ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បើតាមប្រភព បានប្រាប់ឲ្យដឹងថា ជាការផ្តូចផ្តើមពីសំណាក់បងប្រុសលោក ខេមរៈ សេរីមន្ត ជាអ្នកចំណាយលុយ ដើម្បីរៀបចំពិធីមង្គលការនេះជំនួសឪពុក-ម្តាយ ដែលពួកគាត់មានវ័យកាន់តែចាស់ទៅហើយ។

ប្រភពបាននិយាយទៀតថា ក្នុងពិធីអាពាហ៍ពិពាហ៍ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ដែលរៀបចំ ធ្វើនៅស្រុកកំណើតខេត្តកំពង់ចាម គឺគេសង្កេតឃើញមានការចូលរួម ពីសិល្បករតិចតូចបំផុត ដោយក្នុងនោះមានវត្តមាន តារាកំប្លែងនាយ កុយ ,តារាចម្រៀងកញ្ញា សុខ ពិសី ,លោក ខាត់ ជេមន៍ និងតារាប្រុស-ស្រី រួមផលិតកម្មជាមួយ២ឬ៣ដួងទៀតតែប៉ុណ្ណោះ។ មូលហេតុដោយសាលោកមិនចង់រំខានពេលវេលា អ្នកផ្សេងព្រោះទីតាំងដែលរៀបចំពិធី គឺឆ្ងាយពីរាជធានីភ្នំពេញ។

ទោះបីជាអាពាហ៍ពិពាហ៍របស់ប្អូនស្រីលោក ខេមរៈ សេរីមន្ត មិនសូវហៅភ្ញៀវសិល្បករ ទៅចូលរួមច្រើនពិតមែន តែពិធីនេះគឺមានភាពសប្បាយខ្លាំង ព្រោះលោក ខេមរៈ សេរីមន្ត នឹងក្រុមគ្រួសារបានបង្កបរិយាកាស សប្បាយរីរាយដល់ភ្ញៀវ អ្នកដែលបានអញ្ជើញចូលរួមអបអរ។ KhmerTALKING មិនអាចទំនាក់ទំនង ដើម្បីសួរនាំបន្ថែម ពីលោក ខេមរៈ សេរីមន្ត បានទេ នៅថ្ងៃនេះជុំវិញការរៀបពិធីមង្គលការ ឲ្យប្អូនស្រីលោកខាងលើនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី