(ចិន)៖ ហេតុការណ៍ស្មានមិនដល់ បានកើតឡើងនៅឯព្រលានយន្តហោះមួយ នៅប្រទេសចិនគឺប្តីប្រពន្ធពីរនាក់ បានរត់ទៅបិទផ្លូវយន្តហោះ ដែលកំពុងតែចាកចេញសន្សឹមៗ ទៅហើយដោយសារពួកគេ មកដល់យឺត។

ប៉ូលីសឲ្យដឹងថា ប្តីប្រពន្ធបង្ក ហេតុនេះរស់នៅទីក្រុង Beijing ត្រូវតុលាការកាត់ទោសឲ្យ ជាប់ពន្ធនាគាររយៈពេល ៥ថ្ងៃនិងរងការផាកពិន័យ $99 ចំពោះទង្វើដែលពួកគេ បង្កការរំខាននិងងាយធ្វើឲ្យ រងគ្រោះថ្នាក់នៅពេលដែល មកបង្អាក់ជើងហោះហើរកំពុងតែ ចាកចេញបែបនេះ។

ជើងយន្តហោះ Air China លេខ CA1519 ធ្វើដំណើរពី Beijing ឆ្ពោះទៅ Shanghai នៅថ្ងៃកើតហេតុ ពេលដែលមកដល់ព្រលានយន្តហោះភ្លាម ប្តីប្រពន្ធទាំងពីរហាក់ដូចអស់សង្ឃឹមណាស់ព្រោះសន្តិសុខប្រាប់ថា យន្តហោះកំពុងតែចាកចេញហើយ ទីបំផុតពួកគេក៏នឹកឃើញ វិធីមួយគឺរត់ទៅបង្អាក់ យន្តហោះកុំឲ្យចេញដំណើរ។

ប្រមាណ២០នាទីក្រោយមកប៉ូលីសក៏មកដល់ហើយប្តីប្រពន្ធរូបនេះក៏ត្រូវចាប់ខ្លួនទៅសួរនាំ ប៉ុន្តែអ្នកទាំងពីរអះអាងថា ខាងក្រុមហ៊ុនហោះហើរ មិនបានផ្តល់ព័ត៌មាន ត្រឹមត្រូវ ដល់ពួកគេទេតែយ៉ាងណាក៏ប៉ូលីសឃើញថា នៅលើសំបុត្រយន្តហោះមានសរសេរពី ពេលវេលាចេញដំណើរយ៉ាងច្បាស់ ដូច្នេះពួកគេមិនអាច បដិសេធថាមិនដឹងបានទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង