លទ្ធផលពីខាង GFXBench បានបង្ហាញឲ្យឃើញថា ឧបករណ៍ចល័តរបស់ Nokia (ឈ្មោះកូដ D1C) មានមូលដ្ឋានជា Tablet មួយគ្រឿងជាមួយនឹងអេក្រង់ Full HD ទំហំ 13,8-inch។ នេះគឺជាព័ត៌មាន គួរឲ្យភ្ញាក់ផ្អើលគួរសម ដោយសារតែបណ្តាព័ត៌មានចចាមអារ៉ាមកាលពីពេលមុន សុទ្ធតែនិយាយថា D1C គឺជា ស្មាតហ្វូនដែល Nokia សម្ងំធ្វើការអភិវឌ្ឍន៍ជាយូរមកហើយ។

ចំណែកបណ្តាលក្ខណៈសម្បត្តិដទៃផ្សេងទៀតរបស់ D1C តាមរយះ GFXBench គឺមិនមានអ្វីខុសប្លែក គ្នាច្រើនឡើយ បើប្រៀបនឹងបណ្តាព័ត៌មានចចាមអារ៉ាមកាលពីមុន ដូចជា D1C ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 430, RAM 3GB, អង្គផ្ទុកទិន្នន័យ 16GB, កាមេរ៉ាក្រោយ 16MP និងមុខ 8MP ។ ឧបករណ៍នេះប្រើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat។ ដូច្នេះ D1C អាចជា Tablet អេក្រង់ធំមួយរបស់ Nokia ប៉ុន្តែវានឹងមានតម្លៃមិនថ្លៃប៉ុន្មាននោះទេ ដោយសារតែវាមិនបានបំពាក់ នូវលក្ខណៈសម្បត្តិខ្ពស់ឡើយ។

ក្រៅតែពី D1C ក្រុមហ៊ុន Nokia អាចនឹងបង្ហាញណែនាំទូរស័ព្ទ ២ ទៅ ៣ម៉ូដែលផ្សេងទៀត ចាប់
ពីចុងឆ្នាំនេះទៅ ជាមួយនឹងការសហការរបស់ក្រុមហ៊ុន HMD Global ដែលត្រូវបាន Nokia ផ្តល់វិញ្ញាបនប័ត្រ អនុញ្ញាតឲ្យប្រើប្រាស់ ស្លាកយីហោ៕

- Galaxy S7 edge ជិតមានពណ៌ថ្មីមួយទៀតគឺ ខៀវផ្ទៃមេឃរបស់ Galaxy Note 7
- Samsung នឹងកំទេចចោលទាំងអស់ នូវបណ្តា Galaxy Note 7 ដែលបានប្រមូលចូលវិញ ទាំងលើកទី១ និងលើកក្រោយនេះ

ប្រែសម្រួល៖ មង្គល
ប្រភព៖ GFXBench, Tinhte