CamNews

ព្រលឹងចុងសក់ ! យន្តហោះដឹកអ្នកដំណើរឥណ្ឌា ១៥៤នាក់ រអិលធ្លាក់ចេញពីផ្លូវ បាត់ទៅហើយ

(ឥណ្ឌា)៖ ជើងហោះហើរក្នុងស្រុករបស់ឥណ្ឌា 9W 2374 របស់អាកាសចរណ៍ Jet Airways បានរអិល​ធ្លាក់ចេញពីផ្លូវស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិ Goa ដែលវាមានគោលដៅពីទីក្រុង Goa ឆ្ពោះទៅកាន់​ទីក្រុងម៉ុមបៃ ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយព័ត៌មានទាន់ហេតុការណ៍ដកស្រង់ពី ​ANI របស់ឥណ្ឌានៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

ព័ត៌មានបានបន្តទៀតថា អ្នកដំណើរនៅលើយន្តហោះទាំងអស់គឺពុំបានទទួលរងគ្រោះអ្វីឡើយ ក្រៅតែពីការ​ភ័យតក់ស្លុត ខណៈមួយរយៈចុងឆ្នាំ២០១៦នេះ ករណីធ្លាក់យន្តហោះបានកើតមានឡើងជាច្រើនគួរឲ្យកត់​សម្គាល់។ យន្តហោះខាងលើនេះបានជួបបញ្ហាបច្ចេកទេស ទើបបណ្តាលឲ្យរអិលចេញពីផ្លូវព្រលាន ខណៈដែលវាកំពុងបង្កើនល្បឿនត្រៀមហោះឡើង សំដៅទៅទីក្រុងម៉ុមបៃ ដោយដឹកមនុស្ស ១៥៤នាក់។

គួរបញ្ជាក់ថា ព្រលានយន្តហោះ Goa ត្រូវបានសម្រេចបិទជាបណ្តោះអាសន្នរហូតដល់ម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃអង្គារនេះដើម្បីត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពឡើងវិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង