(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជូនជនសង្ស័យឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ ដែលជាឃាតករសម្លាប់នារីរងគ្រោះឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំ ជាបុគ្គលិកក្លឹប៥៥ ទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ហើយ ប៉ុន្ដែការសួរចម្លើយមិនទាន់បានបញ្ចប់នោះទេ ហើយនឹងបន្ដបញ្ជូនទៅនៅថ្ងៃស្អែកទៀត។ រីឯទ្រព្យសម្បត្តិរបស់នារីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារវិញ។ (មើលសកម្មភាពឃាតកនាំនារីរងគ្រោះចូលផ្ទះសម្លាប់ និងដឹកសពយកទៅបោះចោល)

ក្រោយពីការស្រាវជ្រាវយ៉ាងល្អិតល្អន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ជនល្មើស ឈ្មោះ យ៉េន សុបញ្ញា បានបញ្ជាក់ថា រូបគេពិតជាបានសម្លាប់នារីរងគ្រោះ ដោយផ្ទាល់ដៃតែម្នាក់ឯងពិតប្រាកដមែន នោះគឺដោយសារឥទ្ធិពលថ្នាំញៀន ទើបធ្វើឲ្យឃាតករចិត្តដាច់ គ្មានមនោសញ្ចេតនា និងក្តីមេត្តានៅក្នុងខ្លួនដូច្នេះ។ ដើម្បីបញ្ជាក់ការពិត សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំឃាតករ ទៅធ្វើសកម្មភាពត្រាប់ឡើងវិញ ដល់កន្លែងកើតហេតុទៀតផង។

ទន្ទឹមជាមួយស្នាដៃបង្ក្រាប របស់អាវុធហត្ថរាជធានីភ្នំពេញនេះ ម្ចាស់ «ក្លឹប៥៥» ដែលជាថៅកែនារីរងគ្រោះ បានចាត់លោក សឹង កុសល ជាតំណាងក្លឹប យកថវិកាលើកទឹកចិត្ត ចំនួន១០លានរៀល ទៅប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្ដែងពីការកោតសរសើរដែលអាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងបានឆាប់រហ័ស និងចាប់ឃាតករបានយកមកផ្តន្ទាទោស។ តែដោយទឹកចិត្តអាណិតអាសូ ប្រកបដោយក្តីមេត្តា លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកថវិកាលើកទឹកចិត្តរបស់ម្ចាស់ «ក្លឹប៥៥» ផ្តល់មកអាវុធហត្ថទាំង១០លានរៀល បង្វែជូនទៅគ្រួសារសពនារីរងគ្រោះវិញ សម្រាប់ឲ្យពួកគាត់យកទៅរៀបចំជីវភាពគ្រួសារ ព្រមទាំងបានស្រាវជ្រាវយកម៉ូតូ ទូរស័ព្ទ ជញ្ជៀន និងខ្សែរក របស់ជនរងគ្រោះត្រឡប់មកវិញ ប្រគល់ជូនពួកគាត់ផងដែរ។

ដោយឡែកក្រៅពីលើកទឹកចិត្តអាវុធហត្ថរាជធានីភ្នំពេញ ម្ចាស់ក្លឹប៥៥ ក៏បានឧបត្ថម្ភថវិកា១០លានរៀលជូនដល់គ្រួសារសពជនរងគ្រោះដូចគ្នា ថែមទាំងបានរៀបចំបុណ្យសពជូនជនរងគ្រោះរហូតដល់ចប់ចុងចប់ដើម។

រឿងដែលគួរឲ្យកត់សម្គាល់មួយទៀតឃើញថា កន្លងមកឃាតកម្មអាថ៌កំបាំង ដែលយកសពទៅផ្លុងចោល នៅតាមគំនរសំរាម ក្នុងរាជធានីភ្នំពេញ តែងតែត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបំបែកបាន ដោយមិនទុកឲ្យឃាតកររស់ក្រៅសំណាញ់ច្បាប់បានឡើយ ដូចជា៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦ មានប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណត្រូវបានគេផ្លុងចោល ក្នុងប្រឡាយចាក់សំរាមដោយចងផ្អោបជាមួយដុំថ្មធំ នៅចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនដៃដល់បានយកមកផ្តន្ទាទោសតាមច្បាប់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដោយមូលហេតុនៃឃាតកម្ម គឺប្លន់យករថយន្តទេសចរណ៍១២កៅអីមួយគ្រឿង និងទ្រព្យសម្បត្តិជាប់ខ្លួនមួយចំនួន។

រីឯមួយករណីទៀត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ច្រកក្នុងការ៉ុង ត្រូវគេប្រទះឃើញ នៅលើគំនរសំរាម ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បំបែកអាថ៌កំបាំង ស្វែងរកចាប់ខ្លួនជនដៃដល់បាន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដោយមូលហេតុនៃឃាតកម្ម គឺប្លន់យករថយន្តមួយគ្រឿង និងទ្រព្យសម្បត្តិជាប់ខ្លួនមួយចំនួនធំ។

សូមបញ្ជាក់ថា ការប្រឹងប្រែងរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សបង្ហាញឲ្យឃើញពីការទទួលខុសត្រូវ ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ បើទោះបីពួកគាត់ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត ថវិកា និងពេលវេលា ទាំងយប់ទាំងថ្ងៃ ក៏ពួកគាត់មិនដែលត្អូញត្អែរឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី