ទីក្រុងហាណូយ៖ ក្រុមអ្នកជួយសង្គ្រោះ នៅប្រទេសវៀតណាម បានរកឃើញសាកសពចំនួន ១៦ នាក់ថែមទៀតក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅខេត្តភាគខាងជើងចំនួន ៤ កើនឡើងដល់ ២៣ នាក់។

ទឹកជំនន់ឡើងភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង កាលពីដើមសប្តាហ៍នេះ បានបណ្ដាលឱ្យមនុស្ស ១៦ នាក់បាត់ខ្លួន និង ២១នាក់ផ្សេងទៀតរងរបួស។

យោងតាមគណៈកម្មាធិការកណ្ដាលទទួលបន្ទុកគ្រោះមហន្តរាយធម្មជាតិ កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ទឹកជំនន់បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ២២៨ ខ្នង និងបំផ្លាញផ្លូវថ្នល់ ដំណាំ ព្រមទាំងប្រព័ន្ធធារាសាស្រ្តជាច្រើនទៀត។ ទាហាន ប៉ូលីស និងអ្នកស្រុកប្រមាណជិត ៥,០០០ នាក់ បានកេណ្ឌប្រមូលគ្នាដើម្បីស្វែងរក អ្នកដែលបាត់ខ្លួន។

ប្រទេសវៀតណាមងាយនឹងទទួលរងគ្រោះទឹកជំនន់ និងខ្យល់ព្យុះណាស់ ដែលសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost