CamNews

អាថ៌កំបាំងក្នុងការផាត់មុខ សម្រាប់ស្បែកស្ងួត នារដូវរងា

អាថ៌កំបាំងមួយចំនួនខាងក្រោម នឹងជួយឱ្យអ្នក ដោះស្រាយបញ្ហាស្បែកស្ងួត នៅពេលផាត់មុខ
នារដូវរងា។

រក្សាសំណើមដល់ស្បែក ៖ ភាពត្រជាក់នៃរដូវរងា តែងធ្វើឱ្យស្បែករបស់អ្នកប្រែទៅជាស្ងួត គ្រើម ហើយប្រការនេះនឹងបណ្ដាលឱ្យស្រទាប់ម្សៅខាងលើនៃផ្ទៃមុខ ត្រូវខូច។ ដូច្នេះ អ្នកគួរបន្ថែមជាតិ
សំណើមដល់ស្បែក ដោយប្រើប្រាស់ក្រែម ទឹកផ្កាកុលាប  Smoothing Toner ។

ម្សៅទ្រនាប់ (makeup base) ៖ ជាផលិតផលមិនអាចខ្វះបាន ក្នុងការផាត់មុខ ម្សៅ ឬក្រែមទ្រនាប់
មានមុខងារធ្វើជាស្រទាប់ស្ដើងមួយ  ជួយឱ្យក្រែមបំប៉នស្បែក   ឬម្សៅស្រទាប់ខាងលើ មិនប៉ះនឹង
ស្បែក។ អ្នកគួរតែប្រើប្រាស់ក្រែម ឬម្សៅទ្រនាប់ មុនពេលផាត់ម្សៅមួយជាន់ទៀត ពីលើ។

ក្រែមស្រទាប់លើ (Foundation) ៖ ចូរជ្រើសរើសម្សៅស្រទាប់លើ (ម្សៅផាត់)   ដែលមានពណ៌ធម្ម
ជាតិ និងស៊ីជាមួយសម្បុរស្បែករបស់អ្នក។ សម្រាប់តំបន់មួយចំនួននៅលើផ្ទៃមុខដែលមានសម្បុរ
ស្រអាប់ ដូចជា ខាងក្រោមភ្នែក គែមច្រមុះ ឬស្នាមមុនជាដើម អ្នកអាចប្រើម្សៅ   ឬក្រែមស្រទាប់
ខាងលើ (Foundation) ដែលមានពណ៌ភ្លឺជាងសម្បុរស្បែក ដើម្បីជួយឱ្យផ្ទៃមុខបានស្រស់បស់ និង
ភ្លឺស្មើគ្នា។

នៅក្នុងដំណាក់កាលនៃការផាត់ម្សៅ ឬក្រែម Foundation   អ្នកក៏មិនគួរផាត់ដោយដុំធំៗ ប៉ុន្ដែត្រូវ
ចុចជាចំណុចតូចៗ ពាស់ពេញផ្ទៃមុខដោយថ្នមៗ ធ្វើបែបនេះ វានឹងជួយកាត់បន្ថយ និងគ្របដណ្ដប់
ចំណុចអាក្រក់នៅលើស្បែកមុខ។

សម្រាប់ស្នាមមុខ អ្នកគួរប្រើខ្មៅដៃបំបាត់ស្នាម concerler ចុចយ៉ាងស្រាលៗ និងឱ្យត្រឹមត្រូវនៅ
លើស្នាមទាំងនោះ។   ប្រសិនស្បែករបស់អ្នក ជាប្រភេទស្បែកស្ងួត នោះអ្នក​គួរតែ​ជ្រើសរើសក្រែម
Foundation ប្រភេទរាវ ដើម្បីជួយរក្សាសំណើមដល់ស្បែក។ ចូរយកឧបករណ៍សម្រាប់ផាត់ ដែល
បានជ្រលក់ទឹកផ្កាកុលាប  Smoothing Toner ឬទឹកធម្មតាបន្ដិច និងផ្ដិតក្រែម Foundation ប្រភេទ
រាវ រួចផាត់ទៅលើផ្ទៃមុខ។

ផាត់ថ្ពាល់ ៖ ចូរប្រើម្សៅពណ៌ផ្កាឈូក ឬក្រហមបែបផ្កាថ្ម ដើម្បីឱ្យថ្ពាល់មានលក្ខណៈធម្មជាតិ។

ផាត់ភ្នែក ៖ ដើម្បីរក្សាស្រទាប់ម្សៅ ក្រែមនៅត្រង់ភ្នែកបានយូរ អ្នកគួរជ្រើសរើសផលិតផលដែល
មានកម្រិតជាតិសំណើមខ្ពស់។ អ្នកគួរផាត់ក្រែមទ្រនាប់ដែលមានសំណើមខ្ពស់ មុនពេលផាត់ម្សៅ
ភ្នែកមួយស្រទាប់ទៀត។ ប្រើខ្មៅដៃគូសភ្នែក ដែលមានពណ៌ភ្លឺ ដូចជាពណ៌ nude ឬខៀវជាដើម
ដើម្បីជួយឱ្យលេចធ្លោត ក្នុងរដូវរងានេះ។

សម្អាតម្សៅសល់ ៖ ក្រោយពីជំហានផាត់ និងលាបម្សៅបានរួចរាល់ នៅលើផ្ទៃមុខនឹងមាននៅសល់
ម្សៅខ្លះៗដែលមិនត្រូវការ ដូច្នេះ ចូរយកជក់ធំ បោសសម្អាត ដើម្បីជួយរក្សាឱ្យម្សៅបានស្អាត និងនៅ
ជាប់បានយូរ។

បំប៉នសំណើម ៖ នេះក៏ជាដំណាក់កាលសំខាន់មួយ ជួយឱ្យផ្ទៃមុខស្រស់ស្អាត។ ដើម្បីឱ្យបបូរមាត់
បានស្រូបយកជាតិសំណើម និងមានពេលវេលាគ្រប់គ្រាន់ដើម្បីបានទន់ភ្លន់ អ្នកត្រូវលាបក្រែមបបូរ
មាត់បន្ទាប់ពីជំហានទីមួយ។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អាថ៌កំបាំងដើម្បីឱ្យធ្មេញ ស ភ្លឺរលោង ដោយ​ធម្ម​ជាតិ

បំបាត់មុនអង្កាម មុនក្បាលខ្មៅ ដោយ​ក្រូចពោធិ៍សាត់

បបូរមាត់​ប្រេះ និង​ជាំខ្មៅ ក្នុង​រដូវ​ខ្យល់​ស្ងួត ត្រូវ​ដោះស្រាយ​បែបណា?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LD/KT