ពាណិជ្ជករផ្នែកអាជីវកម្មភោជនីយដ្ឋានដ៏មានបំផុតរបស់ចិន លោក Zhang Yong គឺជាប្រធាននៃបណ្ដាសាខាភោជនីយដ្ឋានលក់អាហារក្ដៅលំដាប់អន្ដរជាតិ Haidilao ប្រចាំខេត្ដស៊ីឈ័ន ដែលល្បីល្បាញជាសាធារណៈ នៅខែកញ្ញាឆ្នាំ ២០១៨ ។

ក្រុមហ៊ុនអន្តរជាតិ Haidilao បច្ចុប្បន្ន មានប្រាក់ចំណូល ១៧ ពាន់លានដុល្លារអាមេរិក បានពីការលក់អាហារ ក្នុងភោជនីយដ្ឋានចំនួន ៤៦៦ សាខា ភាគច្រើននៅក្នុងប្រទេសចិន ប៉ុន្ដែក៏មានសាខានៅបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបូរីផងដែរ។

ក្រុមហ៊ុនពាណិជ្ជកម្មម្ហូបអាហារ Haidilao ទទួលបានភាពល្បីល្បាញដោយសារប្រភេទអាហារហិរ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះរបស់ខ្លួន ព្រមទាំងផ្ដល់ជូនការសម្អាតក្រចកជូនអតិថិជនដោយឥតគិតថ្លៃ សម្រាប់អតិថិជន ដែលរង់ចាំអាហារយូរទៀតផង ។

ទាំងដែលមិនបានបញ្ចប់ថ្នាក់វិទ្យាល័យផងនោះ សហគ្រិនដ៏រីកចម្រើនរូបនេះ បាននិយាយថា លោក មិនទាំងដឹងពីរបៀបរៀបចំអាហារក្ដៅស៊ីឈ័នផង នៅពេលចាប់ផ្ដើមអាជីវកម្មដំបូង ។ មិត្ដភក្ដិចំនួន ៣ នាក់រួមទាំងម្នាក់ ដែលបានក្លាយជាភរិយារបស់លោកនោះ បានជួយជាដើមទុនបើកអាជីវកម្ម ចំណែកលោកជាអ្នកដំណើរការអាជីវកម្មឱ្យដើរ ។ បច្ចុប្បន្ន មហាសេដ្ឋីវ័យ ៤៩ ឆ្នាំរូបនេះ មានទ្រព្យសម្បត្ដិ ១៦.៩ លានដុល្លារអាមេរិក ដែលធ្វើឱ្យរូបលោកជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី ១ នៅប្រទេសសិង្ហបុរី ប្រចាំឆ្នាំ ២០១៩៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Forbes