CamNews

រំលោភបុគ្គលិកស្រី បម្រើការនៅកាស៊ីណូ ដូចគ្នា ចុងក្រោយ ត្រូវ...

(ប៉ៃលិន)៖ បុរសម្នាក់ជា​បុគ្គលិកកាស៊ីណូ «ម្កុដពេជ្រ» ត្រូវបានកម្លាំង​នគរបាលខេត្តប៉ៃលិន​ ឃាត់ខ្លួនក្រោយធ្វើសកម្មភាព​ចាប់រំលោភ នារីបុគ្គលិក​កាស៊ីណូ​ជាមួយគ្នា​ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

លោក​ឧត្តមសេនីយ៍ត្រី​ជា ចាន់ឌិន ស្នងការនគរបាល​ខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០១៦នេះថា ជនសង្ស័យ​ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ដោយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំរិតធ្ងន់។

លោកស្នងការបន្តថា ហេតុការណ៍រំលោភសេពសន្ថវៈនេះ បានកើតឡើងនៅ​កាលពីព្រឹក​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦​​ នៅក្នុងបន្ទប់ជួល​ភូមិផ្សារព្រំឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។

លោកបន្ថែមថា​ ជនរងគ្រោះឈ្មោះ វ ស ច​ អាយុ ១៧ឆ្នាំ ជាបុគ្គលិក​កាស៊ីណូម្កុដពេជ្រ ចំណែក​ជនសង្ស័យឈ្មោះ ឆិល សុខឃា​ ភេទប្រុស អាយុ ២៥ឆ្នាំ ជា​បុគ្គលិកកាស៊ីណូ​ម្កុដពេជ្រ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្ន​សមត្ថកិច្ចជនសង្ស័យកំពុង​ឃាត់ខ្លួន ដើម្បីអនុវត្តន៍​ទៅតាម​និតិវិធីច្បាប់ និងធ្វើការ​ស្រាវជ្រាវ​ករណីខាងលើ​នេះបន្ថែម ព្រោះមានប្រភពថាអ្នកទាំង២នាក់​នេះរស់ជាមួយគ្នា​​អស់ជាច្រើនខែមកហើយ បែរជាមកប្តឹង​សមត្ថកិច្ចពី​បទរំលោកភ​សេពសន្ថវៈទៅវិញ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី