ព័ត៌មានអន្តរជាតិ ៖ ក្នុងអំឡុងខែសីហានេះ ចិនបានជួបនឹងបទពិសោធន៍អាកាសធាតុក្តៅ
បំផុត នៅក្នុងទំព័រប្រវត្តិសាស្រ្តរបស់ខ្លួន បើចាប់គិតតាំងពីឆ្នាំ ១៩៦១ នេះបើតាមការអោយ
ដឹងពីអាជ្ញាធរផ្លូវការអាកាសធាតុ របស់ប្រទេសនេះ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។

លើសពីនេះទៅទៀត បើយោងតាមអ្នកសម្តី លោក Chen Zhenlin អ្នកនាំពាក្យនាយកដ្ឋាន
ឧតុនិយមជាតិគូសបញ្ជាក់បន្ថែមអោយដឹងថា បើចាប់គិតតាំងពីដើមខែសីហានេះ សីតុណ្ហ
ភាពជាមធ្យមមានកំរិត ២២,៣ អង្សា ពោលគឺ កើនដល់ទៅ ១,៣ អង្សា បើធៀបទៅនឹងរយៈ
ពេលដូចគ្នា កាលពីឆ្នាំកន្លងទៅនេះ។

ជាការពិត ភាគច្រើននៃតំបន់មួយចំនួននៅក្នុងប្រទេសចិន គេបានឃើញកំរិតសីតុណ្ហភាព
កើនឡើងខ្ពស់ជាង ក៏ដូចជា ស្ទើរតែមានកំរិតស្នើ នឹងកំរិតសីតុណ្ហភាពមធ្យម ខណៈផ្នែក
ខ្លះនៅក្នុងខេត្ត Guangdong ខេត្ត Xinjiang ត្រូវបានគេរាយការណ៍អោយដឹងថា មានកំរិត
សីតុណ្ហភាពទាបជាង កំរិតសីតុណ្ហភាពមធ្យម ចន្លោះពី ០,៥ ទៅ ១ អង្សា ។

ផ្ទុយទៅវិញ ផ្នែកខ្លះដែលនៅតាមបណ្តោយដងទន្លេលឿង និងទន្លេ Huaihe ដែលមានទី
តាំងនៅភាគខាងជើងប្រទេសចិននោះ គេឃើញមានសីតុណ្ហភាព កើនឡើងខ្ពស់ជាងកំរិត
សីតុណ្ហភាពធម្មតា ពោលគឺខ្ពស់ជាងចន្លោះពី ២ ទៅ ៤ អង្សាឯណោះ។

បុរសជាពលរដ្ឋក្នុងស្រុកម្នាក់ បានគ្របក្បាលជាមួយនឹងកន្សែងសើម ខណៈសីតុណ្ហភាព
កើនកំដៅខ្លាំងពេក។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា សីតុណ្ហភាពជាមធ្យមខេត្តទាំង ៨ របស់
ប្រទេសចិន គេឃើញមានកំរិតសីតុណ្ហភាពជាមធ្យម ២៩,៦ អង្សា ពោលគឺ មានការកើន
ឡើងខ្ពស់ជាងឆ្នាំមុនដល់ទៅ ២,៨ អង្សាឯណោះ ។ ខេត្តទាំង ៨ នោះរួមមានដូចជា៖ Sha-
ndong, Henan, Jiangsu, Anhui, Shanghai, Hunan, Jiangxi និង ខេត្ត Hubei ជាដើម ៕

ចងចាំ ៖ គួរណា មានការយកចិត្តទុកដាក់អោយបានខ្ពស់ ចំពោះសុខភាព ជាពិ
សេសសុខភាពស្បែក ខណៈប៉ុន្មានខែចុងក្រោយមកនេះ អាកាសធាតុចេះតែកើន
ឡើងកំដៅ លើសពីនេះ ការកើនឡើងកំដៅ ក៏អាច បណ្តាលអោយមានគ្រោះអគ្គី
ភ័យបានយ៉ាងងាយផងដែរ ដូច្នេះត្រូវមានស្មារតីអោយ បានខ្ពស់ ក្នុងការការពារ
គ្រោះអគ្គភ័យ៕

*ព័ត៌មានអន្តរជាតិផ្សេងៗទៀត មាននៅខាងក្រោម ៖

- ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ
ងងឹតយ៉ាងដូច្នេះ ?
- មនុស្ស៤១នាក់ ស្លាប់ក្នុងហេតុការណ៍ ធ្លាក់រថយន្ត ដឹកអ្នកដំណើរ នៅគេនយ៉ា
- រកឃើញពូជស្វាព្រៃរោម មាស រស់នៅតំបន់ភ្នំ ភាគពាយព្យ ប្រទេស
- វីដេអូ រំជួលចិត្ត ៖ បុរសជាឪពុកទ្រហ៊ោយំ ស្ទើរសន្លប់ ខណៈបានជួបកូន ដែលខ្លួនគិត
ថាបានស្លាប់បាត់ទៅហើយនោះ
- ប៉ូលីសប៉េកាំង ចាប់ខ្លួនក្រុមមនុស្ស ២៧ រូប ពាក់ព័ន្ធពីបទពេស្យាចារ

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily