ភ្នំពេញ៖ តារាសម្តែងប្រុសវ័យក្មេង រាងសង្ហាលោក ទីរ៉ា ណូ បន្ទាប់ពីលេចមុខមាត់ ក្នុងវិស័យសិល្បៈមួយសន្ទុះមកឃើញថា លោកហាក់ទទួលបាន ភាពជោគជ័យគួរសម ក្នុងការចេញថតសម្តែងព្រមទាំង ការបង្ហាញមុខថតរូបដាក់ លើគម្រប់ទស្សនាវដ្ដី ក្រៅប្រទេសជាដើម ។

ខណៈអាជីពសិល្បៈ កំពុងតែមានសន្ទុះ ដើរទៅមុខនេះដែរលោក ទីរ៉ា ណូ ត្រូវបានប្រភពមួយបង្ហើបមកថា មួយរយៈពេលនេះ មិនត្រឹមតែរវល់ជាមួយនឹងអាជីពសម្តែងសិល្បៈនោះទេ បច្ចុប្បន្នតារាប្រុសរូបនេះ ក៏កំពុងតែរវល់ខ្លាំង ជាមួយនឹងមុខរបររកស៊ី បើកហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនទៀតផង ទើបធ្វើឲ្យ រ៉ាណូ កំពុងឡើងកាលីបក្នុងឆ្នាំនេះ ។ ភាពជោគជ័យក្នុងមុខជំនួញ បូករួម នឹងវិស័យសិល្បៈ បានប្រែក្លាយជីវិត របស់តារាប្រុសវ័យជាង២០ឆ្នាំ ទីរ៉ា ណូ ឲ្យមានភាពស្រស់ថ្លា ជាមួយនឹងក្តីសង្ឃឹម ទៅថ្ងៃអនាគត ។

ប្រាប់គេហទំព័រកម្សាន្ត LookingTODAY កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ តាមទូរស័ព្ទ តារាសម្តែង ទីរ៉ា ណូ បាននិយាយថា សព្វថ្ងៃនេះ លោកពិតជារវល់មែន ។ ក្នុងនោះសិល្បៈក៏រវល់ដែរ តែមកដល់ខែនេះ ហាក់ស្បើយការថតបន្តិចទៅវិញ ។ រីឯការរកស៊ីវិញនោះរវល់ខ្លាំងដែរ ប៉ុន្តែលោកបានបញ្ជាក់ថា របររកស៊ីនេះ ពុំមែនជាកម្មសិទ្ធិដោយផ្ទាល់របស់ខ្លួននោះទេ គឺជារបស់គ្រួសារលោក ។

តារាសម្តែង ទីរ៉ា ណូ បាននិយាយទៀតថា «ប៉ុន្មានខែមុននេះ ខ្ញុំពិតជារវល់មែនទាំងសិល្បៈ និងការរកស៊ី តែខ្ញុំចង់បញ្ជាក់ដែរថា របររកស៊ីនេះ គឺពុំមែនជារបស់ខ្ញុំនោះទេ គឺជារបស់ប៉ាម៉ាក់ ហើយពេលដែលទំនេរពីសិល្បៈ ខ្ញុំតែងឆ្លៀតពេល ដើម្បីជួយពួកគាត់ តែប៉ុណ្ណោះ» ។

លោក ទីរ៉ា ណូ បានបន្ថែមថា បច្ចុប្បន្នលោកពុំទាន់មានគម្រោង ត្រៀមចេញថតឲ្យខាងផលិតកម្មណាទៀតទេ តែថ្មីៗនេះ កំពុងមានគេទាក់ទង ហៅច្រើនដែរ នៅតែមិនទាន់សម្រេចទទួលយក ព្រោះចង់សម្រាកឲ្យដាច់ខែនេះសិន ទើបចាប់ផ្តើមចេញ ថតសម្តែងឡើងវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល