CamNews

ហេង ម៉ារ៉ាឌី ស្រក់ទឹកភ្នែក ក្នុងថ្ងៃ​ខួបកំណើត

ភ្នំពេញៈ អតីតតារាសម្តែង សាច់ចាំ ដែលធ្លាប់មាន ឈ្មោះល្បីថា ជាតារាស្រីសិចស៊ី កញ្ញា ហេង ម៉ារ៉ាឌី បន្ទាប់ពីបាត់មុខពី វិស័យសិល្បៈ អស់ពេលមួយ រយៈពេលធំមក នាងហាក់ដូចជា មានភាពស្ងប់ស្ងាត់ ដោយនាងមិនសូវ ចេញមុខចេញមាត់ ក្នុងកម្មវិធីសង្គមសិល្បៈប៉ុន្មានឡើយ សូម្បីតែថ្ងៃខួបកំណើត ផ្ទាល់របស់នាង ក៏នាងមិនខ្វល់និង រៀបចំកម្មវិធីអ្វីដែរ ការបង្ហាញពីការសោះអង្គើយបែបនេះ ត្រូវបានទស្សនិកជន ចាត់ទុកថា ទំនងជានាងមានការមមាញឹក ជាមួយការងារខ្លាំងហើយមើលទៅ ។

ជាក់ស្តែង នៅក្នុងឱកាសខួបកំណើត របស់នាង កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី សម្បូរសាច់ដើមទ្រូង កញ្ញា ហេង ម៉ារ៉ាឌី មិនបានអើពើរៀបចំ ពិធីជប់លៀងខួបកំណើតអ្វីឡើយ ផ្ទុយទៅវិញថ្ងៃពិសេសនេះ នាងបែរជាត្រូវបានខាងក្រុមការងារ ក្នុងកម្មវិធី “Face TO Face” រៀបចំឲ្យធ្វើឲ្យនាង មានភា្ញក់ផ្អើល ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ដោយសារតែនាងមាន ការរំភើបចិត្តខ្លាំងពេក ព្រោះថាមានក្រុមការងារ ដែលយកចិត្តទុកដាក់ និងរៀបចំពិធីជប់លៀង ខួបកំណើត ឲ្យនាងទាំងដែលនាងស្ទើរ តែភ្លេចថ្ងៃខួប របស់ខ្លួនទៅហើយ ។

សម្រាប់តារាស្រី ដែលមានទេពកោសល្យ ក្នុងការផាត់មុខ កញ្ញា ហេង ម៉ារ៉ាឌី បន្ទាប់ពីផ្អាកការងារសិល្បៈមួយរយៈពេលធំ ហើយត្រឡប់មកវិញ នោះ គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់មិនសូវ ចេញមុខចេញមាត់ ក្នុងកម្មវិធីអ្នកសិល្បៈច្រើន ដូចពេលមុនឡើយ ដោយការបង្ហាញ កាយវិការបែបនេះ បានសរបញ្ជាក់ឲ្យឃើញថា នាងមិនខ្វល់ខ្វាយ ក្នុងការចេញមុខច្រើន ឲ្យល្បីសា្តប្រជាប្រិយភាពឡើងវិញទេ ទំនងជានាង មានការមមាញឹក ជាមួយការងារក្រៅរង្វង់សិល្បៈច្រើនហើយ ទើបមិនសូវខ្វល់រឿង ការងារសិល្បៈទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល