CamNews

ជិះម៉ូតូឌុបគ្នាចេញ ពីកោះពេជ្រ ត្រូវរថយន្ត លុច្សស៊ីស៤៥០ បើកបុកអូស ជាង២គីឡូម៉ែត្រ

ភ្នំពេញ៖ បុរស៣នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ក្នុង
ខណះ ដែលពួក គេទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ឌុបគ្នាចេញពីកោះពេជ្រ
ស្រាប់តែត្រូវ រថយន្តលុច្សស៊ីស ៤៥០មួយគ្រឿងទៀត បើកមកបុកពេញទំហឹង និងអូសជាង២
គីឡូម៉ែត្រ ពីចំណុចកើតហេតុ មកដល់ស្តុបបូកគោ ផ្លូវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង សង្កាត់បឹង
កេងកងទី ១ ខណ្ឌចំការមន ទើបម៉ូតូខ្ទាចចេញពីរថយន្ត ហើយអ្នកបើកបរបានបន្ថែមល្បឿន បើក
រត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី
០៥ ខែឧសភា ឆ្នាំ២០១៣។

តាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញ ហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ
បុរសរងគ្រោះ ទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម តាមបណ្តោយផ្លូវម៉ៅ
សេទុង ក្នុងទិសដៅពីកើតទៅលិច ខណះជិះមកដល់ចំណុច កើតហេតុខាងលើ ក៏ត្រូវរថយន្ត ម៉ាក
លុច្សស៊ីស៤៥០ មួយគ្រឿងមិនស្គាល់ ស្លាកលេខ ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិស
ដៅពីត្បូងទៅជើង ក៏ជ្រុលទៅបុកម៉ូតូ ជនរងគ្រោះ ពេញទំហឹងនិងអូសជាង២គីឡូម៉ែត្រ ទើបម៉ូតូ
ខ្ទាចចេញពីរថយន្ត ចំណែកអ្នកជិះម៉ូតូទាំងបីនាក់ ត្រូវរងរបួស បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ
ភ្លាមៗ។ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលចរាចរ បានចុះមកអន្តរាគមន៍ ហៅ
រថយន្តសាមុយ មកដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចអូសយក ទៅ
រក្សាទុកនៅអធិការដ្ឋាន នគបាលខណ្ឌចំការមន រងចាំក្រុមគ្រួសារជនរងគ្រោះ មកទំនាក់ទំនងយក
ទៅជួសជុលវិញ ព្រោះក្រោយកើត ហេតុភ្លាមៗ យុវជនរងរបួសមិនបាន ចាំស្លាកលេខរថយន្តបង្ក
ហេតុ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល