ចិន៖ កុមារីម្នាក់ ដែលមានវ័យ ៥ឆ្នាំ ត្រូវបានឪពុកម្ដាយរបស់នាង បញ្ជូនទៅកាន់មន្ទីរពេទ្យ
ភ្លាមៗដើម្បីជួយសង្រ្គោះ ខណៈដែលនាង បានលោតចេញពីអាគារស្នាក់នៅរបស់ខ្លួនកម្ពស់
៦ជាន់ ដោយប្រើតែឆ័ត្រមួយប៉ុណ្ណោះ។

ប្រភពពត៌មាន ពីអ្នករស់នៅក្បែរនោះ បានអោយដឹង ក្មេងស្រីតូចនោះ មិនត្រូវបានគេដឹង
ឈ្មោះទេ តែគេគ្រាន់ដឹងថា ឪពុកនាងគឺមានឈ្មោះ Tang មានវ័យប្រហែលជា ៣៥ឆ្នាំ ដែល
មានមុខរបរជាសន្ដិសុខ។

តាមការអោយដឹងពីឪពុកម្ដាយ ដែលនៅរងចាំកូនរបស់គេ នៅឯមុខមន្ទីរពេទ្រ បាននិយាយ
ទាំងក្ដុកក្ដួលថា កូនស្រីពួកគេ បានលោតចេញពីអាគារកម្ពស់ ៦ជាន់ នៅវេលាម៉ោងប្រ
ហែលជា ៥ល្ងាចថ្ងៃម្សិលមិញនេះ ហើយការលោតនេះ គឺកូនស្រីនោះ បានប្រើឆ័ត្រក្នុងការ
លោតមកជាមួយ។ ពួកគេបន្ថែមថា កូនស្រីរបស់គេ ធ្វើការលោតចេញពីអាគារស្នាក់នោះគឺ
ដោយសារតែ ពូកគេតែងតែទុកនាង អោយនៅក្នុងបន្ទប់តែឯង ហើយបានចាក់សោរពីខាង
ក្រៅទៀតផង។

ឪពុកម្ដាយរបស់ក្មេងស្រីឈរនៅមុខមន្ទីរពេទ្យ

បច្ចុប្បន្ននេះ ដោយសារតែឪពុកមា្ដយ មានការវល់ ដូច្នេះហើយ គេតែងតែទុកកូនៗរបស់ពួក
គេតូចៗអោយនៅតែឯង ដូនេះ អត្រានៃការលោត ឬការស្លាប់របស់កុមារ ដោយយថាហេតុ
ណាមួយ បានកើនឡើងគួរអោយកត់សម្គាល់ ពោលគឺគ្រប់ប្រទេស និងជាតិសាសន៍ទាំងអស់
តែម្ដង។ ដូច្នេះសូមមាតាបិតាគ្រប់រូបគិតអំពីបញ្ហានេះផង៕

ដោយ៖ នារី
ប្រភព៖ newsday