(ភ្នំពេញ)៖ យុវជនវ័យ១៦ឆ្នាំម្នាក់ បានបាត់បង់ជីវិតក្រោយទិញ ទូរស័ព្ទថ្មី១គ្រឿងម៉ាក Iphone4 យកទៅសាកថ្ម និងលេងបណ្តើរ ក៏ត្រូវឆក់ស្លាប់ ក្រោយបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅឯមន្ទីរ ពេទ្យកាល់មែត ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះហ៊ាង ហ័រ អាយុ១៦ឆ្នាំ មានមុខរបរបើកបររថយន្ដ ស្នាក់នៅបន្ទប់ជួលក្បែរ ជ្រោះបាត់ស្នេហ៍ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែបានឲ្យដឹងថា បើតាមការរៀប រាប់ឲ្យដឹងពីឪពុករបស់ជនរងគ្រោះ នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅទិញទូរស័ព្ទ១គ្រឿងម៉ាក Iphone4 ពណ៍ខ្មៅក្នុងតម្លៃជាង១០០$ និងបានយកទូរស័ព្ទដែលទើបនិងទិញនោះទៅសាកថ្ម ចោលនៅបន្ទប់ជួលខាងលើ រួចជនរងគ្រោះបានទៅងូតទឹករួចបានដើរមកដេក នៅលើគ្រែខណៈនោះជនរងគ្រោះក៏បានទាញ ទូរស័ព្ទយកមកកាន់មើលទាំងមិនបាន ដកឌុយឆ្នាំងសាកចេញក៏ត្រូវឆក់របូតចេញ ពីដៃធ្លាក់មកលើដើមទ្រូងទាំងខ្លួននៅសើម ទើបបណ្ដាលឆ្លងចរន្ដឆក់រងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកមកតម្កល់ទុកនៅក្នុងវត្តទួលសង្កែដើម្បីរងចាំសាច់ញាត្តិមកជុំគ្នា រៀបចំបូជាធ្វើបុណ្យ តាមប្រពៃណីតាមព្រះពុទ្ធសាសនា៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី