ភ្នំពេញ៖ តារាសម្ដែងស្រី មានមុខមាត់បែបកូនកាត់ឥណ្ឌា ដ៏ស្រស់សោភា កញ្ញា ប៊ីរីយ៉ា និងជា ស្រីស្អាត ដែលមានស្បែកម៉ដ្ឋ រលោងគួរឲ្យ ចង់គយគន់ ត្រូវបានប្រភពពីអ្នកធ្លាប់ជិតស្និទ្ធ បាន ព្រលយឲ្យដឹងថា បន្ទាប់ពីមានល្បីល្បាញ ក្នុងពិភពសិល្បៈគួរឲ្យកោតសរសើរួចមក ប៊ីរីយ៉ា ចាប់ ផ្ដើមបញ្ចេញឫកពារ ឆ្មើងឆ្មៃក្រអឹតក្រទម ដាក់អ្នកធ្លាប់ស្គាល់គ្នា ភ្លេចគ្រាដែលនាងមិនទាន់ល្បី ជាហេតុធ្វើឲ្យមានសំឡេងរិះគន់ ឥតដាច់ ។

ដោយសារតែរូបសម្បតិ្ត ដ៏ស្រស់ផូរផង់ និង ទេពកោសល្យ នៃការសម្ដែង ដ៏ប៉ិនប្រសព្វរបស់នាង បានធ្វើឲ្យក្រុមកន្លង់ៗ តាមឆ្វែលសម្លឹងមើល ចង់បាននាងមកធ្វើជាម្ចាស់ស្នេហ៍ ថ្នាក់ថ្នមត្រកងបី ទៅថ្ងៃអនាគត តែគួរឲ្យស្ដាយព្រោះពេលឈានជើងចូល វិស័យសិល្បៈ ប៊ីរីយ៉ា បានប្រកាស ក្ដែងៗថា នាងមានគូស្នេហ៍ទៅហើយ ជាអ្នកសិល្បៈដូចគ្នា គឺលោក ហាំង ជ័រ ។ តែចំណងស្នេហ៍ អ្នកសិល្បៈនេះ ក៏មិនបានស្ថិតស្ថេរដែរ ពោលក្រោយមក ក៏បែកគ្នា គ្មានថ្ងៃត្រឡប់ ខណៈដែល ប្រុសស្នេហ៍នាង ជ្រើសយកផ្លូវទៅរស់នៅអាមេរិក លែងស្ដាយអនុស្សាវរីយ៍ ជាមួយ ប៊ីរីយ៉ា ។

រឿងរ៉ាវ ក្នុងពិភពសិល្បៈ ការបែកបាក់ព្រាត់ប្រាស់ មិនមែនជារឿងថ្មីនោះទេ ព្រោះតារាសិល្បៈ យកគ្នាសុខៗ ក៏បែកគ្នាទៅហាក់បីដូចជាកាសម្ដែង ដែលពួកគេតែគិតថា ជារឿងកំប្លុកកំប្លែង គ្មានអ្វីអស្ចារ្យទេ ។ កាន់តែមិនចំឡែកទៀតនោះ តារាសិល្បៈមួយចំនួន ពេលបានល្បីក៏តម្លើង ឫកពារ ព្រោះតារាស្រុកខ្មែរ ល្បីមធ្យមខំធ្វើឫកបន្ថែម បើមិនចឹងមិនសមជាតារាល្បីទេ ។

ថ្មីៗនេះ ប្រភពមួយចេញពីអ្នកធ្លាប់ស្គាល់ កញ្ញា តាំង គឹមចាំង ហៅ ប៊ីរីយ៉ា បាននិយាយប្រាប់ LookingTODAY ថា កាលពីមិនទាន់ល្បី ប៊ីរីយ៉ា នៅធ្វើស្គាល់រូបគេខ្លះៗ តែក្រោយពីនាងល្បី ល្បាញ កាន់តែខ្លាំង តាមរយៈការថត ជាខ្សែភាពយន្ត ឲ្យផលិតកម្មធំៗ និងសម្ដែង ក្នុងរឿងភាគ ល្បី ក៏ដូចជាតារាឯក ក្នុងពីភពពាណិជ្ជកម្មរួចមក ប៊ីរីយ៉ា ធ្វើជាលែងស្គាល់តែម្ដង ។ ប្រភពនោះ បានបន្តថា តាមពិតទៅពួកគេសប្បាយចិត្ត ពេលឃើញនាងល្បីល្បាញ ហើយគេមិនបាន ស្នើសុំអ្វីពីនាងទេ តែកុំវាយឫកខ្លាំងពេក ព្រោះផ្ទះនាងនៅម្ដុំអូរឫស្សីទេ ។ ម្យ៉ាងទៀតផ្ទះនោះ មិនមែននៅជាន់ ផ្ទាល់ដីទៀតផង គឺនៅជាន់លើនៅឡើយទេ ដូចនេះគួរតែធ្វើឫកល្មមៗ សិនបានហើយ ។

តារាសម្ដែង ប៊ីរីយ៉ា មិនទាន់សុំការបំភ្លឺបានទេ ខណៈដែលនាង កំពុងតែមមាញឹក ក្នុងការថតភាព យន្ត ឲ្យផលិតកម្ម អិលឌី ដើម្បីយកទៅបញ្ចាំង ក្នុងកញ្ចក់ទូរទស្សន៍ ស៊ីធីអិន ព្រោះរឿងភាគ ដែលនាងសម្ដែង ជារឿងភាគ ថតបណ្ដើរ បញ្ចាំងបណ្ដើរ ។ ថ្វីត្បិតតែ ប៊ីរីយ៉ា កំពុងតែរងពាក្យ ចចាមអារ៉ាម លើចរិតឫកពារ ប៉ុន្តែមហាជនខ្លះយល់ថា អាចជាការកាច់កុងគ្នា ក្នុងពិភពសិល្បៈ ព្រោះពេលមានអ្នកណាម្នាក់ កំពុងតែឡើងកូដខ្លាំង តែងតែលេចឮ ពាក្យចចាមអារ៉ាមនានា ក្នុងងចេតនាមិនល្អ ។

តាមការឲ្យដឹងពីមជ្ឈដ្ឋាន អ្នកចូលចិត្តតាមដាន សកម្មភាពតារាខ្មែរ បានបង្ហើបថា ក្នុងសង្គម សិល្បៈ គឺជាសង្គមដែលសម្បូររឿងកាច់កុងគ្នា គ្មានទីបញ្ចប់ មិនថាតារាចម្រៀង ក្នុងផលិតកម្ម រួមគ្នា ឬក៏តារាសម្ដែងទេ ។ សម្រាប់អ្នកជិតខាងរបស់ ប៊ីរីយ៉ា វិញ ក៏បាននិយាយថា គ្មានឃើញ នាងតំឡើងឫកពារអីផង..! ពោលគឺចរិតគ្នាតែប៉ុណ្ណឹង..! មិនសូវនិយាយស្ដីឥតប្រយោជន៍ច្រើនទេ ។ នាងជាមនុស្សមិនសូវមាត់ក តែប៉ុណ្ណោះ កុំចេះតែចោទគ្នាថា ឫកពារនោះ។ តែយ៉ាងណាក៏ ដោយ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែងរក ការបំភ្លឺពីនាង ប៊ីរីយ៉ា បន្ថែមទៀត ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល