ចិន៖ តាមការអោយដឹងពីគេហទំព័រ breakingworldnews ដែលបានចុះផ្សាយកាលពីពេល
ថ្មីៗនេះថា នៅប្រទេសចិនឯណ្ណោះវិញ មានរឿងរ៉ាវ ដែលគួរអោយហួសចិត្ដមួយ បានកើត
ឡើង ខណៈដែលមនុស្សជាច្រើនបាននាំគ្នារអ៊ូថា ហេតុអ្វីបានជាដងផ្លូវនេះស្ទះ មិនអាចធ្វើ
បានជាច្រើនម៉ោងអញ្ចឹង ពោលគឺហាក់បីដូចជា ខុសប្លែកពីធម្មតាណាស់។

ជាមួយគ្នានេះដែរ នៅពេលដែលមនុស្សទាំងអស់នោះក្រលែកទៅមុខ គេក៏ឃើញសុទ្ធតែ
សត្វទា ពេញដងផ្លូវ នោះគឺលោកអ៊ុំម្នាក់ ដែលជាកសិករ បានបណ្ដើរទារបស់គាត់ កាត់តាម
ផ្លូវធំ ដែលមានមនុស្សម្នា ជាច្រើនកំពុងធ្វើចរាចរណ៍។ គួរបញ្ចាក់ផងដែរថា អ្នកខ្លះ នៅ
ពេលដែលឃើញសត្វទាច្រើនក្បាលយ៉ាងនេះ បែជាឈប់មាត់ ហើយបានឈប់មើលទៅ
វិញ។

ប្រភពខាងលើបានបន្ដថា រឿងរ៉ាវនេះ បានកើតឡើងនៅលើដងផ្លូវមួយ ជិតទីរូមខេត្ដTaizhou
ប៉ែកខាងត្បូងនៃទីក្រុងសៀងហៃ ខណៈដែលម្ចាស់ទា គឺលោកអ៊ុំ Hong ដែលមានវ័យប្រមាណ
ជា ៥៩ឆ្នាំ បាននាំសត្វទារបស់គាត់ មួយកងពលស្វែងរកចំណី (សត្វទា)។

លោកអ៊ុំហុង បាននិយាយថា នេះជាភារកិច្ចទីពីររបស់គាត់ បន្ទាប់ពីរបរកសិកម្មដាំដុះ។ គាត់
បន្ដថា គាត់មិនដឹងជាប្រកបមុខរបរអ្វីទេ ព្រោះមុខរបរជាច្រើន ត្រូវគេប្រកបអស់ហើយ។ គាត់
បានបន្ដយ៉ាងនេះថា ខេត្ដ Taizhouនេះ គឺមានចម្ងាយត្រឹមតែ ១៩៦ គីឡូម៉ែត្រពីទីក្រុងសៀង
ហៃប៉ុណ្ណោះ តែវាមានមនុស្សរស់នៅដល់ទៅ ៦លាននាក់ឯណ្ណោះ។ នេះជាវីដេអូក្លីប សូមចុច
ដើម្បី៕

<object width="463" height="397" data="http://www.youtube.com/v/iMMQm4LP5o0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/iMMQm4LP5o0&rel=1" /></object>

ដោយ៖ នារី
ប្រភព៖ breakingworldnews