CamNews

គណបក្សប្រឆាំងធំបំផុតនៅជប៉ុន សម្រេចជ្រើសតំាងអតីតតារាម៉ូដែលស្រី ជាប្រធានបក្សលើកដំបូង

​(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យ DP​ ដែលជាគណបក្សប្រឆាំង ដ៏ធំមួយនៅក្នុងប្រទេសជប៉ុន បានបោះឆ្នោតជ្រើសរើសតំាង​ស្រ្តីម្នាក់ ជា​លើកដំបូងបំផុត ឲ្យធ្វើជាប្រធានគណបក្ស ជាមួយនឹង សំឡេងគាំទ្រដ៏ច្រើនលើសលប់។ នេះបើយោងតាមការចុះផ្សាយ របស់​ទីភ្នាក់ងារសារព័ត៌មាន ចិន​ស៊ិនហួរ នៅមុននេះបន្តិចនា ​រសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

លោកស្រី Renho ​មានអាយុ ៤៨ឆ្នាំ បានទទួលសម្លេងគំាទ្រ៥០៣សម្លេង ក្នុងចំណោមសឹ្លកឆ្នោត សរុបចំនួន ៨៤៩ ពីសមាជិកបក្ស ខណៈគូរប្រជែងរបស់លោកស្រី គឺអតីតរដ្ឋមន្រី្តការបរទេស​​លោក Seiji Maehara ​បានទទួលការគំាទ្រ ២៣០សម្លេង និង សមាជិ​កសភាលោក Yuichiro Tamaki ទទួលបាន ១១៦សម្លេង​។

គួរបញ្ជាក់ថា លោកស្រី Renho ​ដែលធ្លាប់ធ្វើ​ជាតារាម៉ូដែល និង​ពិធីការីនីទូរទស្សន៍បានជាប់ឆ្នោត ជាសមាជិកសភាជាន់ខ្ពស់ជប៉ុន ចាប់ពីឆ្នាំ២០០៤ ហើយលោកស្រីក៏ធ្លាប់ បានបម្រើការងារជារដ្ឋមន្រ្តី កំណែទម្រង់រដ្ឋបាលនៅ អំឡុងពេល​​គណបក្ស DP​ ដឹកនំារដ្ឋាភិបាល​នៅចន្លោះឆ្នាំ ២០០៩ និង ២០១២ ផងដែរ។

គណបក្សប្រជាធិបតេយ្យ DP ត្រូវបានបង្កើតឡើង កាលពីខែមីនាកន្លងទៅ តាមរយៈការរួមបញ្ចូលគ្នា នៃគណបក្ស Ishin no To ​និង គណបក្សប្រជាធិបតេយ្យ​ជប៉ុន(DPJ)។ លោកស្រី Renho នឹងកាន់តំណែងជាប្រធានបក្ស​រហូតដល់ ខែកញ្ញា ឆ្នាំ២០១៩៕​

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង