ដូចទស្សនិកជន បានដឹងហើយថា តារាចំរៀងស្រី Miley Cyrus ដែលធ្លាប់ជា ព្រះនាងតូច របស់ Disney នោះឥលូវ នេះនាងបាន កែប្រែខ្លួន នាងទៅជា តារាចំរៀង សិចស៊ី មើលមិន ចូលភ្នែកមួយ រូបដែល ទទួល រងការរិះគន់ យ៉ាងច្រើន ។

ថ្មីៗនេះ លោកនាយក រដ្ឋមន្ត្រី ប្រទេស អង់គ្លេស David Cameron បានប្រាប់ ទៅអ្នកសារព័ត៌មាន ថា លោកបាន ហាមប្រាម បិទមិនអោយ កូនៗរបស់ លោកមើល Miley Cyrus នៅលើ ទូរទស្សន៍ឡើយ ។ កូនរបស់ លោក David Cameron មានចំនួន ៣ នាក់ដែល កូនច្បងគេ Nancy ជាកូនស្រី ដែលនាង ទើប តែមានអាយុ ៩ ឆ្នាំប៉ុណ្ណោះ ។ លោក David បានប្រាប់ថា ហេតុផល ដែលគាត់ ហាមប្រាម បិទ មិនឲ្យ កូនៗមើល វីដេអូ ឬចំរៀង របស់ Miley Cyrus នោះគឺ ដោយសារតែ ការតែងខ្លួន សិចស៊ី ហួស ហេតុ និងជា ពិសេស ការគ្រវីគូទ (Twerk) របស់នាង អាចជះ ផលអាក្រក់ ដល់កូនតូចៗ របស់លោក ។ លោក បន្តថា កូនៗរបស់គាត់ ស្គាល់ Hannah Montana ដែលជាតួ សំដែងដោយ Miley Cyrus តែក្មេងៗ មិនដឹងថា Hannah និង Miley ជាមនុស្ស តែមួយឡើយ ។

Miley Cyrus នៅតែបន្ត ការភ្ញាក់ផ្អើល និងរឿងឆ្កួតៗ ជាបន្តបន្ទាប់ ដោយមិនខ្វល់ ពីភ្នែកអ្នក ទស្សនិក ជនឡើយ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14