CamNews

សំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ បើកម៉ូតូ ជាន់មីន បណ្តាលឲ្យ រងរបួសស្រាល

បន្ទាយមានជ័យ ៖យុវជនម្នាក់ បានជិះម៉ូតូ តាមផ្លូវ ក្បែរអូរព្រំដែនកម្ពុជា-ថៃ បាន​ជាន់​មីន​ផ្ទុះ​ប៉ើង​បណ្តាល​ឲ្យ​ខូច​ខាត ម៉ូតូអស់មួយគ្រឿង សំណាងល្អ ដែលមិនបណ្តាលឲ្យស្លាប់បាត់បង់ជីវិត គ្រាន់តែ រង​របួស​ស្រាល​ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ស្ថិត​នៅភូមិចាន់គីរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹង តាមទូរស័ព្ទថា មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ តែងតែធ្វើដំណើរ ជិះម៉ូតូទៅតាមក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែល​ជាប់​នឹង​ចម្ការ​របស់​ខ្លួនដូច​សព្វ​ដង ប៉ុន្ដែ​​លើកនេះ បែរជាបើកជាន់មីនប្រភេទ មីនខ្សាច់ ដែលនៅសេសសល់ ពីសម័យ​សង្គ្រាម​បណ្ដាល​ឱ្យ​ផ្ទុះ បង្កកា​រភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហើយ​បណ្ដាល​ឱ្យ​ម៉ូតូ​របស់​ជនរង​គ្រោះ​ ខូច​ខាត​ទាំង​ស្រុង​ ផ្នែកខាងក្រោយ ចំណែកអ្នកបើកបររូបនេះ ពុំបានរងរបួសចាត់ទុកថា ជា​សំណាង ១​ពាន់​គ្រោះថ្នាក់​របស់ជនរងគ្រោះដ៏ធំ ។

លោកអធិការស្រុក ម៉ាឡៃបានបន្ដថា ជនរងគ្រោះមានឈ្មោះ ភិន សោភ័ណ្ឌ អាយុ ៣០ឆ្នាំ រស់នៅភូមិ-ឃុំ​កើតហេតុខាងលើ មុខរបរជាអ្នកកសិករ បណ្តាលឲ្យរងរបួសស្រាល ត្រង់ជើង រីឯម៉ូតូខូចខាតបន្តិច បន្តួច​ប៉ុណ្ណោះ ។ ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះត្រួតពិនិត្យ កន្លែងកើតហេតុ ផង ដែរ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល