CamNews

ខ្សែ​បម្រើ Willian បន្ត​រួម​រស់​ជា​មួយ​ក្លឹប​តោ​ខៀវ Chelsea ៤​ឆ្នាំ​ទៅ​មុខ​ទៀត

(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធជនជាតិប្រេស៊ីល Willian បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៤ឆ្នាំទៅមុខទៀត ក្នុង​ការ​លេង​ឲ្យ​ក្លឹប​តោ​ខៀវ Chelsea របស់​អង់​គ្លេស ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី Antonio Conte នៅ​ទឹក​ដី Stamford Bridge។

សារព័ត៌មាន BBC បានផ្សាយថា កីឡាករក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល ដែលបានជួយឲ្យ Chelsea ឈ្នះពាន Premier League និង Capital One Cup រដូវ​កាល​ឆ្នាំ​២០១៤-២០១៥ កន្លង​ទៅ​នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho នោះ បានសម្រេចបន្តកិច្ចសន្យាទៅមុខ​រយៈ​ពេល ៤​ឆ្នាំ​បន្ថែម​ទៀត បន្ទាប់​ពី​ផ្លាស់​ចេញ​ពី​ក្លឹប​រុស្ស៊ី Anzhi Makhachkala កាលពីឆ្នាំ២០១៣ ក្រោមតម្លៃខ្លួន ៣០​លាន​ផោន​។

Willian រកបានគ្រាប់រកបានគ្រាប់បំប៉ោងសំណាញ់ទីបាន ១៣គ្រាប់ ពីការចូលលេងបាន៥៩ប្រកួតនារដូវកាលមុននេះ តែមិនបានជួយឲ្យ Chelsea ឈ្នះ​ពាន​អ្វី​ទេ ក្រៅ​ពី​បញ្ចប់​ទៅ​ដោយ​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​៩ ក្នុងតារាង Premier League ពុំមានកៅអីលេងក្នុង Champions League និង Europa League រដូវ​កាល​ឆ្នាំ​២០១៦-២០១៧ នេះ​ឡើយ​។

កីឡាករស្បែកខ្មៅ សក់កន្រ្ទើង Willian ក៏​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែលបានចូលដំបូងក្នុងឆ្នាំ២០១១ មក រកគ្រាប់ស៊ុតបញ្ចូលទី​បាន​៦​គ្រាប់ ពី​ការ​ចូល​លេង​សរុប​បាន​៣០​ប្រកួតរហូតបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះ Chelsea ក៏ទិញបានកីឡាករខ្សែប្រយុទ្ធជនជាតិប៊ែលហ្ស៊ិក Michy Batshuayi ពីក្លឹប Marseille របស់​បារាំង ក្រោម​តម្លៃ​ខ្លួន ៣៣​លាន​ផោន ដែលជាសមាជិកថ្មីដំបូងគេក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកជនជាតិអ៊ីតាលី Antonio Conte ដែលទើបតែលាលែងពី​ការ​​ងារ​ពី​ក្រុម​ជម្រើស​ជាតិ​អាសូរី​អ៊ីតាលី បន្ទាប់​ពី​បញ្ចប់​យុទ្ធ​នា​ការ Euro 2016 នៅប្រទេសបារាំង ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​៕

ខ្សែបម្រើប្រយុទ្ធ Willian (រូបស្តាំ)

កីឡាករខ្សែប្រយុទ្ធជួរមុខ Michy Batshuayi

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង