CamNews

ISIS ចេញ វីដេអូថ្មីស្រឡាង បាញ់ប្រហារ ចារបុរស អង់គ្លេស ៥ នាក់ ថែមទាំង គម្រាមវាយប្រហារ កំទេចទឹកដី UK

ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS  ក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ បានចេញផ្សាយឃ្លីបវីដេអូថ្មីស្រឡាងពីអង្គការរបស់  ខ្លួន  ផ្ញើសារ ទៅកាន់ពិភពលោក ជាពិសេស គម្រាមដល់រដ្ឋាភិបាល ប្រទេស អង់គ្លេសតែម្តង​ ដែល   មាន លោក  David Cameron ជាប្រមុខរដ្ឋ តាមរយៈឃ្លីប បាញ់ប្រហារ សម្លាប់បុរស ៥ នាក់ ដែល  រងនូវ ការចោទប្រកាន់ ពីបទចារកម្ម ទៅឲ្យ រដ្ឋាភិបាល ប្រទេស អង់គ្លេស ។

តាមរយៈឃ្លីបវីដេអូថ្មី ពី ISIS រយៈពេលជាង ១០ នាទី ក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាម  មួយក្រុមនេះ បានផ្ញើ សារ  គម្រាម វាយ ប្រហារ  ទឹកដី ប្រទេសអង់គ្លេស ខណៈ   ព្រមាន ដល់រដ្ឋាភិបាល លោក David Cameron ។ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ ពណ៌ទឹកក្រូច បុរស ៥ នាក់ អង្គុយលុតជង្គង់នៅលើ ឆ្នេរខ្សាច់មុខ​ក្រុមខ្មាន់កាំភ្លើង ISIS រង់ចាំតែការបាញ់សម្លាប់ជីវិត ប្រភពអោយដឹងថា  ក្នុងចំណោម ពួកគេទាំង ៥ នាក់ គ្មានម្នាក់ណាទទួលសារភាពថាខ្លួនមកពីទឹកដីប្រទេស អង់គ្លេសនោះទេតែពួក គេបានបញ្ជាក់ថាខ្លូនមកពី ប្រទេសស៊ីរី ក៏ដូចជា ល៊ីប៊ីជាដើម។

គួរបញ្ជាក់ថា វិនាទីចុងក្រោយនៃឃ្លីបបាញ់សម្លាប់ បុរស ៥ នាក់ រងនូវការចោទ  ប្រកាន់ថា ជាក្រុម ចារកម្មពីប្រទេសអង់គ្លេសនោះ គេឃើញមានក្មេងប្រុសម្នាក់ អាយុប្រមាណ ៧ ទៅ ៨ ឆ្នាំ ចេញមុខ ចង្អុយបង្ហាញគូសបញ្ជាក់ ពីទីតាំង ដែលត្រូវសម្លាប់ ក្រុមចារកម្មទាំង ៥ នាក់។ ប្រភពអោយដឹងថា ISIS ជាធម្មតា តែងតែ    បញ្ជៀប  មនោគមវិជ្ជា ដល់ក្មេង ជំនាន់ក្រោយ អោយ ក្លាយជាក្រុមសកម្ម ប្រយុទ្ធ ខណៈកាលពី  ពេល កន្លងមកនោះ  ធ្លាប់បង្វឹកក្មេងតូច អោយកាត់ក្បាល តុក្តតាថែមទៀត ផង៕

* បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនាឃ្លីបវីដេអូ ISIS បាញ់ប្រហារ បុរស ៥នាក់ ចោទថា ជាចារបុរស

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី