កងទ័ព ម៉ិចស៊ិកូ បានចាប់ខ្លួនជនសង្ស័យដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់មនុស្ស ៤៩នាក់
និងបានបោះសាកសពនៅលើផ្លូវជាតិ កាលពីសប្ដាហ៍មុន។

ទីភ្នាក់ងារ Reuters ដកស្រង់សំដីរបស់អ្នកនាំពាក្យនៃកងទ័ព ម៉ិចស៊ិកូ បានអោយដឹងថា Daniel Elizondo ដែលមានរហ័សនាមថា "មនុស្សឆ្កួត" និងជាមេដឹកនាំរបស់ក្រុមជួញដូរគ្រឿងញៀន
Zetas ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ Nuevo Leon។ បុរសនេះបានដឹកនាំក្រុមរបស់ខ្លួនធ្វើការជួញដូរ
គ្រឿងញៀននៅ Cadereyta ជាយក្រុង Monterrey ក្បែរកន្លែងដែលមានករណីសម្លាប់មនុស្ស
ដោយកាត់ក្បាល។

ករណីសម្លាប់មនុស្សខាងលើគឺជាអំពើដ៏សាហាវបំផុតមួយក្នុងសង្គ្រាមប្រឆាំងនឹងគ្រឿងញៀន
នៅប្រទេស ម៉ិចស៊ិកូ ចាប់តាំងពីការឡើងកាន់អំណាចកាលពីឆ្នាំ ២០០៦ របស់លោកប្រធានាធិបតិ Felipe Calderon ដែលក្រោយមកបានចេញបញ្ជាអោយយោធាធ្វើការបោសសំអាតក្រុមជួញដូរ
គ្រឿងញៀន។

កាលពីថ្ងៃទី ១៣ឧសភា នគរបាលបានប្រទះឃើញសាកសពជាច្រើននៅលើផ្លូវជាតិ ភាគខាង
កើតក្រុង Monterrey ប្រមាណជា ១៨គម។ សាកសពទាំងនោះសុទ្ធតែត្រូវបានគេកាត់ក្បាល ដៃ និងជើង។ នៅកន្លែងកើតហេតុ គេបានឃើញសារគំរាម graffiti មួយដែលមានចុះហត្ថលេខារបស់ Zetas ជាក្រុមជួញដូរគ្រឿងញៀន ដែលកំពុងព្យាយាមដណ្ដើមការគ្រប់គ្រងក្នុងតំបន់។

នគរបាលនិយាយថា ពួកគេមិនបានរកឃើញសញ្ញាណាមួយបង្ហាញថា មានការបាត់ខ្លួនមនុស្ស
នៅក្នុងតំបន់ក្បែរៗនេះនោះទេ ហើយអ្នករងគ្រោះទាំងនេះអាចជាអ្នកមកពីអាមេរិកកណ្ដាល ឬ
អាមេរិកខាងត្បូង។

ថ្មីៗនេះ វីដេអូខ្លីមួយបង្ហាញពីសកម្មភាពបោះសាកសពចោលរបស់បុរសម្នាក់ ត្រូវបានគេបង្ហោះ
នៅអ៊ីនធើរណែត។ ក្នុងវីដេអូនោះ គេឃើញបុរសមួយចំនួនអូសសាកសពចេញពីគំនរសាកសព
ពីរថយន្ដដឹកទំនិញ និងរុញចុះមកលើផ្លូវនៅពេលយប់។ ក្រុមនេះក៏បានបន្សល់ទុកសារគំរាមមួយ
ដល់ក្រុមនគរបាល និងក្រុមបដិបក្សរបស់ខ្លួន គឺ Gulf và Sinaloa។ ក្នុងសារនោះមានហត្ថលេខា
របស់មេដឹកនាំក្រុម Zetas។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ អំពើហឹង្សារវាងក្រុម Zetas និងក្រុមបដិបក្សផ្សេងទៀតបាន
កើនឡើងច្រើននៅ ម៉ិចស៊ិកូ។ ក្នុងនោះ មានករណីមួយដែលមានមនុស្ស ១៨នាក់ត្រូវបានគេកាត់
ក្បាលនៅឯក្រុង Guadalajara និង ៩នាក់ផ្សេងទៀតត្រូវបានគេព្យួរកនៅលើស្ពានក្នុងក្រុង Nuevo Laredo ក្បែរព្រំដែនអាមេរិក។

គេកត់សម្គាល់ឃើញថា មនុស្សប្រមាណជា ៥៥.០០០នាក់ ត្រូវបានសម្លាប់ និងមនុស្សប្រមាណ
ជាជាង ៥.០០០នាក់ផ្សេងទៀតបានបាត់ខ្លួនពី ម៉ិចស៊ិកូ ចាប់តាំងពីមានការចេញបញ្ជាអោយធ្វើ
សង្គ្រាមប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនកាលពីខែធ្នូ ឆ្នាំ ២០០៦ នៅម៉ិចស៊ិកូ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing