ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកកីឡាករបាល់ទាត់ផ្នែកនារី ជនជាតិ ស្កតលែនម្នាក់ត្រូវតុលាការសម្រេចកាត់ទោសឲ្យជាប់ពន្ធធនាគារ ចំនួន ១០ ឆ្នាំ ក្រោយពីប្រព្រឹត្ដបទល្មើស រំលោភសិស្សខ្លួនឯង ដែលមានអាយុទើបតែ ១៦ឆ្នាំ។

លោក Hugh Flynn បានចាប់ដោះសម្លៀកបំពាក់សិស្សខ្លួនឯង ហើយធ្វើកម្មភាពរំលោភបានសម្រេច នៅផ្នែកគូទក្រោយរថយន្ដ បន្ទាប់ពីលោកបានជូនសិស្សស្រីម្នាក់នេះចេញពីកន្លែងហ្វឹកហាត់ ហើយតម្រង់ទៅផ្ទះ។ ជនជាប់ចោទបានសារភាពថាខ្លួនពិតជាបានរំលោភក្មេងស្រីម្នាក់នោះមែន ហើយមិនត្រឹតតែម្ដងនោះទេ គឺ ដល់ទៅបីដងបានសម្រេចទាំងអស់។ ហើយក្រោយមកទៀត គាត់បានថតវីដេអូ ផ្ញើរទៅឲ្យនាងទៀតផង មុនពេលលុបចោល ។

លោក Hugh Flynn វ័យ ៥២ ឆ្នាំមានមុខតំណែងជាគ្រូបង្វឹកកីឡាបាល់ទាត់ នារីវ័យក្រោម ១៦ និង ក្រោម ២១ ឆ្នាំ ប៉ុន្ដែបើយោងតាមការស៊ើបអង្កេត និងស្រាវជ្រាវបានឲ្យដឹងថា គាត់លាឈប់ពីការងារ យូរហើយ ហើយមានលុយគ្រាប់គ្រាន់ ។ សម្រាប់ករណីរំលោភ គាត់បានប្រព្រឹត្ដកាលពី ខែមិថុនាកន្លងទៅនេះ ក្នុងកំលុងពេលដែលគាត់ កំពុងតែមានអាជីពនេះនៅឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីចេញសាលក្រម ជនល្មើសរូបនេះ ត្រូវជាប់គុកចំនួន ១០ ឆ្នាំ នឹងត្រូវជាប់ការពិន័យ ហាមមិនឲ្យនិយាយរកក្មេងស្រីដែលមានអាយុក្រោម ១៦ ឆ្នាំ លើកលែងតែកូនសាច់ញាតខ្លួនឯងប៉ុណ្ណោះ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror