CamNews

ក្រុម U-15 កម្ពុជា បំបាក់ក្រុមនៃម្ចាស់ផ្ទះចិន China Jianyin School ៣-០

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៥ឆ្នាំកម្ពុជា (U-15) បានយកឈ្នះក្រុម China Jianyin School របស់​ម្ចាស់​ផ្ទះ​ចិន​ដោយ​លទ្ធ​ផល​បច្ចេក​ទេស ៣-០ មុន​នេះ​បន្ដិច នៅ​ក្នុងកម្មវិធី The Belt and Road Initiative" U15 Boys Football Tournament ឆ្នាំ​២០១៦ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន​។

យោងតាមទំព័រ Facebook របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា គ្រាប់បាល់ជ័យជម្នះរបស់ក្រុមគោព្រៃវ័យ​ក្មេង គឺ​ធ្វើ​សម្រេច​ដោយ​កីឡាករ សឿត ណាវ៉ា, សៀង ចន្ធា  និង​សៀន សុភក្រ្តា ម្នាក់ ១គ្រាប់ ធ្វើឲ្យក្រុមយុវជនកម្ពុជាទទួលបាន ៣​ពិន្ទុ​តែ​ម្ដង​។

នេះគឺជាការប្រកួតដំបូងរបស់ក្រុម U-15 កម្ពុជា ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori អម​ដោយ​កីឡាករ ១៨​នាក់ ដែល​ជា​យុវជន​នៃ​សាលា​បាល់​ទាត់​ជាតិ​ទន្លេ​បាទី ខណៈការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែ​សីហា ឆ្នាំ​២០១៦ ខាង​មុខ​នេះ៕

ក្រុម U-15 របស់កម្ពុជា

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង