(រ៉ូម)៖ ក្រោយគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៥.៤រ៉ិចទ័រវាយប្រហារទីក្រុងរ៉ូមប្រទេសអ៊ីតាលីនោះ ភ្លាមៗគេពុំទាន់ទទួលបានព័ត៌មានអំពីការខូចខាត និងមនុស្សរងគ្រោះនោះឡើយកាលពីថ្ងៃពុធ ប៉ុន្តែឈានចូលមកដល់ថ្ងៃព្រហស្បតិ៍នេះ មានសេចក្តីរាយការណ៍ថា មនុស្សជាច្រើននាក់ ដែលបានជាប់ខ្លួននៅក្រោមគំនរអគារ ឬលំនៅឋានដែលបានបាក់រលំនោះ បានស្លាប់ជាបន្តបន្ទាប់ដោយសារតែព្រិលបាន និងកំពុងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងរ៉ូម និងនៅតំបន់នានាផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

សម្រាប់ព័ត៌មានលម្អិតស្តីអំពីចំនួនមនុស្សស្លាប់នោះ គឺសេចក្តីរាយការណ៍បឋមមានចំនួន៣០នាក់។ យោងតាម BBC គ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារចំទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយកំរិតបង្គួរនេះបានជះឥទ្ធិពលដល់តំបន់មួយចំនួនទៀតរួមមាន Lazio, Abruzzo, និង Marche ផងដែរ។ គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណជា ១០៖២៥នាទីព្រឹកថ្ងៃពុធ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ១១១គីឡូម៉ែត្រភាគឦសានទីក្រុងរ៉ូម ជាមួយនឹងជម្រៅដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រនៅក្រោមផ្ទៃដីតែប៉ុណ្ណោះ។

តាមសារព័ត៌មានក្នុងតំបន់របស់អ៊ីតាលីចេញផ្សាយទៀតថា មនុស្សទាំង៣០នាក់ដែលបានស្លាប់នោះ គឺជាភ្ញៀវស្នាក់នៅ និងបុគ្គលិកដែលបម្រើការងារនៅក្នុងសណ្ឋាគារខ្នាតតូចមួយមានឈ្មោះថា Rigopiano កម្រិតផ្កាយ៤ ដែលជាទីកន្លែងកម្សាន្តដ៏ពេញនិយមមួយផងដែរ ដែលបានទទួលរងគ្រោះដោយសាររញ្ជួយដីទាំងយប់។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់៣០០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត៦.០រ៉ិចទ័រ បានវាយប្រហារលើតំបន់ Pitignano និង Montereale ស្ថិតចំងាយប្រមាណជា២០គីឡូម៉ែត្រ ពីភាគខាងត្បូងតំបន់ Amatrice។ ប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella បានចាត់ទុកថា គ្រោះរញ្ជួយដីដែលបានវាយប្រហារលើតំបន់ Marche នៅថ្ងៃពុធនេះ គឺជាគ្រោះមហន្តរាយ មួយ ហើយលោកក៏បានអំពាវនាវឱ្យមានការផ្ដល់ជំនួយជាបន្ទាន់ផងដែរ។

ប្រជាជនអ៊ីតាលីត្រូវបានណែនាំឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចព្រោះអ្នកជំនាញជាច្រើនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបន្ថែមទៀតមិនមែនជារឿងពុំអាចទៅរួចនោះឡើយ បន្ទាប់ពីតំបន់ភាគកណ្តាលប្រទេសអ៊ីតាលីនាថ្ងៃពុធម្សិលមិញនេះ បានទទួលរងការរញ្ជួយខ្លាំងគួរសមបន្តបន្ទាប់គ្នា ដែលបានធ្វើឲ្យសំណង់ជាច្រើនរងការខូចខាត និងបង្ខំឲ្យប្រព័ន្ធគមនាគមន៍នៅក្នុងតំបន់ផ្អាកដំណើរការ ព្រមទាំងបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋាន សាលារៀន និងកន្លែងធ្វើការរបស់ពួកគេជាប្រញាប់ប្រញាល់ទៀតផង៕

ប្រភព ៖ ប៊ីប៊ីស៊ី