គ្រឿងអលង្ការធ្វើពីមាសសុទ្ធ មិនថាតែ ខ្សែក ខ្សែដៃ ក្រវឹល ចិញ្ចៀន ពេលពាក់យូរៗទៅ អាចនឹងខ្មៅស្រអាប់ មិនគួរឲ្យគយគន់ បើស្ត្រីមេផ្ទះទាំងឡាយ មិនដឹងជាធ្វើយ៉ាងណានោះ ថ្ងៃនេះ ទំព័រកំសាន្ត សូមនាំយកនូវវីធីងាយៗ ដើម្បីសម្អាតគ្រឿងអលង្ការធ្វើពីមាស។

ចូរពាក់ពេលងូតទឹក ដើម្បីឲ្យមាសទាំងនោះត្រូវនឹងសាប៊ូខ្លះផង និងធ្វើឲ្យលែងសូវ ខ្មៅស្រអាប់បានខ្លះដែរ ឬវិធីមួយទៀត គឺយកទៅដាក់ត្រាំក្នុងទឹកក្រូចឆ្មារ ទុកចោលមួយយប់ រួចហើយសឹមយកច្រាស់ ដែលមានសរសៃទន់ៗមកខាត់ថ្នមៗ ហើយជូតឲ្យស្ងួត រួចយកទៅច្របល់ជាមួយម្សៅហុយ ហើយយកក្រណាត់ទន់ជូតម្តងទៀត តែប៉ុណ្ណឹងខ្សែក ខ្សែដៃ របស់លោកអ្នកនឹងភ្លឺរលោងចែងចាំងដូចថ្មីមិនខាន៕

ដោយ ៖ តារា

ប្រភព ៖ realsimple