CamNews

Bob Arum បង្ហើបការជឿជាក់ និងចាប់អារម្មណ៍ រវាង Floyd នឹងប៉ាក់គីអៅ ប្រាកដជាមានលើកទី២

ព័ត៌មានកីឡា៖ អ្នករៀបចំចាតចែងការប្រកួតកីឡាករប្រដាល់ជើងចាស់ លោក Bob Arum នៅតែមានជំនឿជឿជាក់ថា ជំនួបគ្នារវាង Floyd នឹងប៉ាក់គីអៅ ប្រាកដជាអាចកើតមានម្ដងទៀត នៅថ្ងៃណា​មួយ។

ប៉ាក់គឺអៅបានស្រែកប្រកាសក្ដែងៗថា រូបលោកនឹងដកខ្លួនចេញពីអាជីពជាកីឡាករប្រដាល់ ក្រោយពេល កន្ដឹងចុងក្រោយបន្លឺឡើង រវាងលោក នឹង Timothy Bradley នៅខែមេសាខាងមុខនេះ។ ប៉ាក់គឺអៅ បានសម្រេចចិត្ដឈានជើងចូលប្រលូកឆាកនយោបាយវិញម្ដង ក្រោយពេលដែលគាត់មានបំណងចង់​ក្លាយជាថ្នាក់ដឹកនាំប្រទេសហ្វីលីពីន។ ដូច្នេះមួយការប្រកួតចុងក្រោយ ក៏ជាស្នាមញញឹមដែលមិនអាច​ភ្លេចបានផងដែរ មុនពេលគាត់ចាកចេញ។

ប៉ុន្ដែចំណែកលោក Bob Arum ក៏នៅតែមានទំនុកចិត្ដផងដែរថា ទោះបីជាស្ថានភាពស្ថិតក្នុងការសម្រេច​​ដូចគ្នារវាងអ្នកទាំងពីរ តែលទ្ធផលពេលនោះ គង់តែដឹងនោះទេ ថានឹងប្រែប្រួលទៅជាយ៉ាង​ណា។ Bob Arum មានបទពិសោធន៍ក្នុងវិស័យកីឡាប្រដាល់ អស់រយៈពេល​ ៥០ឆ្នាំមកហើយ បើគិតមកទល់ពេលនេះ គាត់មានអាយុ ៨៤ឆ្នាំ ដូច្នេះគាត់ធ្លាប់ជួបប្រទះរឿងច្រើន ខណៈដែលគាត់ក៏មិនហ៊ានធានាទាំងស្រង ថាមួយការប្រកួតរបស់ប៉ាក់គឺអៅ នៅខែមេសាខាងមុខ នឹងក្លាយជានាទីចុងក្រោយនៃការដកខ្លួន​ពីអាជីពកីឡាប្រដាល់ ។ ហើយគាត់នៅតែទទួចថា គាត់ចង់មើលឃើញការប្រកួតនេះម្ដងទៀតណាស់។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ supersport