CamNews

សន នាងផល្លីកា ឧកញ៉ា​ប្រើ​ដុល្លារ បំបែក​ស្នេហ៍​ពី VJ រតនា

ភ្នំពេញ៖ អតីតតារាចម្រៀង ផលិតកម្មប៊ិកមែន កញ្ញា សន នាង ផល្លីកា មុននេះត្រូវបានមហាជនដឹងស្ទើរគ្រប់គ្នាថា នាងបានសម្រេចចិត្ត រើបង្វិចទៅរស់នៅក្រោមដំបូលផ្ទះជាមួយ VJ រតនា ពិធីកររបស់ស្ថានីយទូរទស្សន៍MY TV អស់រយៈពេលប្រជាង២ឆ្នាំ។ ប៉ុន្តែថ្មីៗនេះស្រាប់តែធ្លុះធ្លាយ ដំណឹងដ៏រសើបថា សម្ព័ន្ធស្នេហាធ្លាប់ មានភាពផ្អែមល្ហែរបស់ពួកគេទាំងពីរ បានដើរ ដល់ផ្លូវបែកបាក់វិញហើយ ខណៈមានអ្នកទី៣ ចូលពុះជ្រែកបំបែកស្នេហ៍។

ប្រភពព័ត៌មានចុងក្រោយ ដែលគួរឱ្យទុកចិត្ត បានឱ្យបង្ហើបថា ពេលនេះសម្ព័ន្ធស្នេហា ចាស់រវាង កញ្ញា សន នាងផល្លីកា ជាមូយលោកVJ រតនា បានឈាន់ដល់ដំណាក់កាល ចែកផ្លូវគ្នាដើររៀងខ្លួនៗ។ ស្របពេលលេចដំណឹងថ្មីមកថា កំពុងមានលោកឧកញ្ញា សម្បូរ ទ្រព្យ ស្តុកម្នាក់តាមប្រមាញ់ ថ្ពក់បេះដូងរបស់នាង សន ផល្លីកា ចេញពីជីវិតគូស្នេហ៍ចាស់។

ប្រភពពីអ្នកជិតដិត បំផុតជាមួយតារាស្រី រូបនេះបាននិយាយថា រាល់ថ្ងៃនេះចំណង ស្នេហ៍ថ្មីរវាងតារា ចម្រៀងកញ្ញា សន នាងផល្លីកា និង បុរសឧកញ្ញាក្នុង ស្រុកកំពុងលេចចេញជារូ បរាងហើយ ក្រោយពីនាងផ្តាច់ទំនាក់ទំនងជា មួយតារាប្រុសអភ័ព្វស្នេហ៍VJ រតនា ដែលធ្លាប់រួមរស់ ជាមួយគ្នាអស់ពេលជាង២ ឆ្នាំមកនោះ។ មិនតែប៉ុណ្ណោះគេក៏បានដឹងថា បុរសជាគូស្នេហ៍ថ្មីងារ ជាឧកញ្ញាម្នាក់នោះកំពុង ត្រៀមទិញ ផ្ទះវិឡា និង រថយន្តស៊េរីថ្មី ផ្គាប់ចិត្តស្រីស្រ់ ផល្លីកា ដើម្បីបំភ្លេចអតីតាសង្សាចាស់។

ប្រភពដដែលបានបន្តទៀតថា ពេលនេះលោកឧកញ៉ា វ័យជាង៣០ឆ្នាំរូបនោះ ថ្ពក់យកបាន បេះដូង តារាចម្រៀងមុខមានមន្តស្នេហ៍ សន នាងផល្លីកា ហើយ ដោយប្រើអំណាចទឹកប្រាក់ ទៅប្រជែងផ្តាច់ ស្នេហ៍ពីអតីតគូស្នេហ៍ចាស់លោក VJ រតនា ដែលមានតែក្តី ស្រលាញ់ស្មោះស្ម័គ្រ មិនអាចយក ឈ្មោះ អំណាចទឹកប្រាក់ដុល្លារបាននោះ។

ដោយឡែកមានប្រភពខ្លះក៏ បានលើកឡើង ស្រដៀងគ្នានេះថា អំឡុងពេលថ្មីៗនេះ គេឧស្សាហ៍ ឃើញ តារាចម្រៀង នាង ផល្លីកា ទៅណាមកណាជាមួយ លោកឧកញ៉ានោះ ណាស់មើលទៅ ដូចជាគូស្នេហ៍ ថ្មោងថ្មីអ៊ីចឹង ។ ម្យ៉ាងទៀតអាចនិយាយបានថា សម្ព័ន្ធស្នេហ៍ រវាងគេទាំងពីរ នេះកំពុងមានសញ្ញាល្អ នឹងគ្នា ។ ចំណែកឯVJ រតនា កំពុងតែជួបវិបតិ្តឈឺបេះ ដូងស្ទើរក្អួតឈាមចេញ មកខាងក្រៅព្រោះតែសង្សា សំណព្វចិត្ត បែកបែទៅស្រវ៉ាយក អ្នកថ្មីព្រោះតែដុល្លារ។

ទោះយ៉ាងណា ដំណឹងខាងលើនេះLooking TODAY មិនទាន់ ទទួលការបកស្រាយពីតារាចម្រៀង កញ្ញា សន នាងផ្លីកា នៅឡើយ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤នេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល