CamNews

គ្រួសារ Beckham ក្លែងក្លាយ ធ្វើ​ឱ្យ​ផ្អើលក្រុង London ពេលបង្ហាញខ្លួន តាមដងផ្លូវ

ប្រសិនបើ David Beckham កំពុងមាន​វត្ត​មាននៅ​ក្រុង London អំឡុង​ពេលនេះ នោះ​ប្រាកដ​ណាស់​ថា គាត់ និង​គ្រួសារ​នឹងត្រូវ​ភ្ញាក់ផ្អើល​ខ្លាំង​មិន​ខាន នៅពេល​បានឃើញ​មនុស្ស​មួយក្រុម មានមុខមាត់ និង​រូបរាង​ដូច​បេះបិទ​ទៅនឹង​សមាជិកគ្រួសារ​របស់គាត់។

មនុស្ស ៥នាក់ ដែលមាន​មុខមាត់ និង​រូបរាង ដូច​ទៅនឹង​សមាជិក​និមួយៗ ក្នុង​គ្រួសារ​របស់ David Beckham

តាមពិត នេះ​គ្រាន់តែ​ជា​គំនិត​ច្នៃប្រឌិត​បែប​កំប្លែង​មួយ ត្រូវបាន​ធ្វើឡើង​ដោយ​កាសែត​លំដាប់​កំពូល​មួយ​នៅ​ប្រទេស​អង់គ្លេស គឺ​កាសែត The Sun ។ តាមរយៈ​គំនិត​នេះ The Sun ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន ដើម្បី​ជួល​មនុស្ស ៥នាក់ ដែលមាន​មុខមាត់ និង​រូបរាង ដូច​ទៅនឹង​សមាជិក​និមួយៗ ក្នុង​គ្រួសារ​របស់ David Beckham ។

គ្រួ​សារ​ David Beckham ក្លែង​ក្លាយ

ដោយមាន​មុខមាត់​ដូច រួម​និង​ការបង្ហាញ​ខ្លួន​ដោយ​ភាពថ្លៃថ្នូរ គ្រួសារ David Beckham ក្លែងក្លាយ​នេះ “បោកប្រាស់” បាន​នូវ​ក្រសែភ្នែក​របស់​មនុស្ស​ជាច្រើន ក្នុងនោះ​ភាគច្រើន គឺ​បណ្ដាជន​ដែល​មិន​ធ្លាប់​មានឱកាស​បាន​ជួប​មុខ​គ្រួសារ​ដ៏​ល្បី​នេះ។ ថ្វីបើ​មាន​មនុស្ស​ជាច្រើន បានដឹង​ការពិត​តាំងតែ​ពី​បាន​ប្រទះឃើញ​ដំបូង ប៉ុន្ដែ​ក៏​នៅ​ចំពោះ​ស្ថានភាព​ដ៏​សប្បាយរីករាយ ពួកគេ​ក៏​នៅតែ​រត់​ចូល​មកសុំ​ហត្ថលេខា​របស់ David Beckham និង Victoria ក្លែងក្លាយ​នេះ។

Victoria Beckham ​ក្លែង​ក្លាយ

អ្នកគាំទ្រ ថតរូប​ជាមួយ "David Beckham"

ប្រភពព័ត៌មាន​ឱ្យដឹងថា អ្នក​ដែល​បាន​ដើរតួ​ជា David Beckham ក្នុង “ល្បែង” របស់ The Sun នេះ មាន​ឈ្មោះថា Andy Harmer អាយុ ៣៤ឆ្នាំ។ គាត់​ទទួលបាន​ប្រាក់ ៨០០ផោន (ប្រហែល​ជាង ១,៣០០ដុល្លារ) សម្រាប់​ការធ្វើ​ខ្លួន​ជា​អតីត​កំពូល​កីឡាករ រូបនេះ។ នេះ​ក៏​ជា​ចំនួន​ទឹកប្រាក់​ដែល The Sun បានផ្ដល់​ជូន Camilla Shadbolt អាយុ ៣២ឆ្នាំ ដើរតួ​ជា Victoria Beckham ។ ចំណែក កូនៗរបស់ Beckham គឺ Evan Taw អាយុ ១១ឆ្នាំ សម្ដែង​ជា Romeo Beckham (ទទួលបាន ៧០០ផោន ប្រហែល​ជាង ១,១០០ ដុល្លារ) ។ Cole Lane ១៣ឆ្នាំ ដើរតួ​ជា Brooklyn Beckham និង​កុមារី Sienna Gibbs-Cook អាយុ ២ឆ្នាំ សម្ដែង​ជា Harper Beckham អ្នក​ទាំងពីរ​ទទួលបាន​ប្រាក់ ៦០០ផោន (ជិត ១,០០០ ដុល្លារ) ៕

នេះ​ទើប​ជា​គ្រួសារ Beckham ពិតៗ

ដោយ ៖ តារា
ប្រភព ៖ K14