CamNews

ប្រទះឃើញសពក្មេងស្រីម្នាក់ អណ្តែតក្នុង​ទឹក​ស្រះ ក្រោយ​បាត់ខ្លួន​​មួយយប់

(ពោធិ៍សាត់)៖ សពក្មេងស្រីអាយុប្រហែល៦ឆ្នាំ ត្រូវបានគេប្រទះឃើញអណ្តែតទឹក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចស្រះ​អ្នកភូមិ​ក្នុង​ភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខណៈដែលឪពុកម្តាយ​បានបាត់កូន​ស្រីតាំងពីវេលាម៉ោង​ប្រមាណ១១ព្រឹកថ្ងៃទី២១ ខែកុម្ភៈ។

លោក នី សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា សពក្មេងស្រីដែលគេប្រទះ​ឃើញ រួមនិងកង់នោះមានឈ្មោះ សោម បញ្ញា អាយុ៦ឆ្នាំ មានឪពុកឈ្មោះ នី និងម្តាយឈ្មោះ ចន្ថា រស់នៅ ភូមិក្បាល​ឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ បើតាមឪពុកម្តាយកុមារីរងគ្រោះបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គាត់បានបាត់កូនស្រី តាំងពីវេលាម៉ោងប្រមាណ​១១ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦មកម្ល៉េះ។ កូនរបស់ខ្លួនជាញឹកញយតែងតែជិះកង់ដើរលេងនៅក្បែរភូមិ។ ឪពុកម្តាយកុមារីរងគ្រោះបានឲ្យដឹងទៀតថា នៅវេលាម៉ោង ១១៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្រាប់តែអ្នកភូមិបានមកប្រាប់ថា កូនរបស់ខ្លួន លង់ទឹកស្លាប់បាត់ទៅហើយ។ មន្ត្រីប៉ុស្តិ៍នគរបាលមូលដ្ឋានបានឲ្យដឹងដែរថា សពក្មេងស្រីដែលលង់ទឹកស្លាប់នេះ គឺបណ្តាលមកពីក្មេងស្រីនេះជិះកង់ដើរលេងលើផ្លូវក្បែរស្រះទឹក ហើយធ្លាក់ចូលក្នុងស្រះដោយគ្មាននរណាដឹង ថែមទាំងមិនចេះហែលទឹកទៀត ។

បច្ចុប្បន្នសពកុមារី ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី