ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន ពីសមាជិក ក្រុមបាល់ទះសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង (ស.ស.យ.ក ខេត្តព្រៃវែង) បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ម្សិលមិញនេះ កីឡាករ សេន ពិសិដ្ឋ ដែលធ្លាប់ ជួយក្រុមបាល់ទះសហភាពសហព័ន្ធយុវជន ខេត្តព្រៃវែង ឲ្យគ្រងជ័យលាភីលេខ៣នៃពានរង្វាន់ Hun Sen-Cup កាលពី ឆ្នាំ២០១៤កន្លងទៅ បានទទួលមរណៈភាពហើយ ។

ដំណឹងដ៏ក្រៀមក្រំខាងលើនេះត្រូវបានម្ចាស់ Facebook ឈ្មោះ ផាន់ សុផាន់ណារ៉ា (Phan Sophannara Nara) ដែលគេស្គាល់ថា ជាសមាជិកម្នាក់របស់ក្រុមបាល់ទះ ស.ស.យ.ក ខេត្តព្រៃវែង បង្ហោះនៅលើ Account របស់ខ្លួន ប៉ុន្ដែ មិនបានបញ្ជាក់អំពីមូលហេតុនៃការស្លាប់របស់កីឡាករ សេន ពិសិដ្ឋ ច្បាស់លាស់នោះទេ ។

ប្រភពព័ត៌មានដដែលបានបន្ដថា សេន ពិសិដ្ឋ បានស្លាប់នៅស្រុកកំណើត ខេត្តកំពង់ចាម ហើយមូលហេតុត្រូវបានក្រុម ការងារបាល់ទះ ស.ស.យ.ក ខេត្តព្រៃវែង បញ្ជាក់ថា គេស្លាប់ដោយសារ «ខ្យល់គរ» ទោះបីក្រុមគ្រួសារព្យាយាមយក ទៅសង្រ្គោះនៅមន្ទីរពេទ្រក៏មិនទាន់ពេលដែរ ។

ការស្លាប់របស់កីឡាករបាល់ទះ សេន ពិសិដ្ឋ គឺជាការបាត់បង់កីឡាករដ៏មានសមត្ថភាពម្នាក់ ព្រោះគេធ្លាប់ចូល រួមជួយក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តព្រៃវែង ឲ្យទទួលបានសមិទ្ធផលល្អជា ច្រើននាពេលកន្លងមក ។ មិនត្រឹមតែប៉ុណ្ណោះ មិត្តរួមក្រុម ក៏ដូចជាកីឡាករ-កីឡាការិនីរួមអាជីព និងថ្នាក់ដឹកនាំកីឡា ក៏បានសម្ដែងការសោកស្ដាយផងដែរ ចំពោះការស្លាប់របស់កីឡាករ សេន ពិសិដ្ឋ ហើយក៏បានផ្ញើសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសពទៀតផង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល